ព័ត៌មានអន្ដរជាតិ
តួកគីបញ្ជូនកុងតឺន័ររាប់សិបទៅជួយប្រជាជននៅហ្គាហ្សា
នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ប្រទេសតួកគីបានបញ្ជូនកប៉ាល់ដែលផ្ទុកដោយឧបករណ៍មន្ទីរពេទ្យ រថយន្តសង្គ្រោះ និងម៉ាស៊ីនភ្លើងទៅកាន់ប្រទេសអេស៊ីប ដើម្បីបញ្ជូនបន្តទៅព្យាបាលអ្នករងរបួសដោយសារសង្គ្រាមនៅតំបន់ហ្គាហ្សា ជាកន្លែងដែលកំពុងឡោមព័ទ្ធនិងបំផ្លិចបំផ្លាញដោយអ៊ីស្រាអែល។

រដ្ឋមន្ត្រីសុខាភិបាលតួកគីលោក Fahrettin Koca បាននិយាយថា កុងតឺន័រចំនួន ៥១គ្រឿងដែលមានផ្ទុកផលិតផលវេជ្ជសាស្រ្ត ម៉ាស៊ីនភ្លើង រថយន្តសង្គ្រោះចំនួន ២០គ្រឿង និងរទេះរុញ បានផ្ទុកនៅលើកប៉ាល់ពីកំពង់ផែ Alsancak នៃប្រទេសតួកគី ហើយវាត្រូវបានបញ្ជូនទៅប្រទេសអេស៊ីប។
នៅព្រឹកថ្ងៃសុក្រ ប្រធានាធិបតី Tayyip Erdogan និយាយថា តួកគីបានធ្វើការរៀបចំនាំជនជាតិប៉ាឡេស្ទីនដែលរងរបួស និងអ្នកជំងឺមួយចំនួនដែលមានជំងឺរ៉ាំរ៉ៃពីហ្គាហ្សាទៅកាន់មន្ទីរពេទ្យរបស់ខ្លួនដើម្បីព្យាបាល។ ប៉ុន្តែពេលនេះ បានត្រឹមបញ្ជូនសម្ភារជំនួយប៉ុណ្ណោះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ូសបេគីស្ថាន លោកថា ខ្លួនកំពុងដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីធានាប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាអាចត្រូវបានជម្លៀសទៅក្រៅប្រទេស។
បច្ចុប្បន្នមន្ទីរពេទ្យមួយចំនួនធំៗនៅហ្គាហ្សាបានបិទទ្វារ បន្ទាប់ពីអស់សាំងដើម្បីដំណើរការ ខណៈខ្លះទៀតកំពុងជួបបញ្ហាជាមួយនឹងការហូរចូលនៃអ្នករបួសដែលមិនធ្លាប់មានពីមុនមក និងការខ្វះខាតថ្នាំបំបាត់ការឈឺចាប់។
ចំណែកបារាំងឯណោះវិញ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងពិភាក្សាជាមួយអេស៊ីប ដើម្បីបង្កើតកន្លែងព្យាបាលយោធានៅលើដីនៅជិតតំបន់ហ្គាហ្សា ដែលនឹងរួមបញ្ចូលសមត្ថភាពវះកាត់សម្រាប់អ្នករបួសធ្ងន់ធ្ងរផងដែរ។
មុនបញ្ជូននាវាជំនួយលើកនេះ កាលពីខែមុន តួកគីធ្លាប់បញ្ជូនយន្តហោះដឹកទំនិញដែលដឹកម៉ាស៊ីនភ្លើង ឧបករណ៍វេជ្ជសាស្រ្ដ និងគ្រឿងផ្គត់ផ្គង់សម្រាប់តំបន់ហ្គាហ្សា តាមរយៈច្រក Rafah ម្ដងរួចមកហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ អ៊ីស្រាអែល នៅតែវាយប្រហារលើតំបន់ហ្គាហ្សា ទោះ អាមេរិក ឲ្យផ្អាកបាញ់ ៤ ម៉ោងរៀងរាល់ថ្ងៃក៏ដោយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


