ព័ត៌មានជាតិ
ការផ្សព្វផ្សាយព័ត៌មានជួញដូរមនុស្សមិនច្បាស់លាស់ ប៉ះពាល់កំណើនទេសចរ វិនិយោគិនបរទេស
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានស្រាវជ្រាវ ឬរកឃើញករណីអ្វីមួយពាក់ព័ន្ធបញ្ហាអំពើជួញដូរមនុស្ស ហើយបានចងក្រងជាឯកសារ ឬធ្វើជារបាយការណ៍ សូមផ្ញើទៅកាន់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងដោះស្រាយរួមគ្នា ចៀសជាងយកទៅផ្សព្វផ្សាយ ធ្វើឱ្យប៉ះពាល់ដល់កំណើន នៃភ្ញៀវទេសចរបរទេស ក៏ដូចជាអ្នកវិនិយោគពីក្រៅប្រទេសជាដើម។

ថ្លែងបើកសិក្ខាសាលាស្ដីពី ការវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ៥ឆ្នាំ (២០១៩-២០២៣) និងបង្កើតផែនការយុទ្ធសាស្ត្រជាតិ ៥ឆ្នាំ (២០២៤-២០២៨) ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាថ្ងៃទី១៣ វិច្ឆិកានេះ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា បច្ចុប្បន្ននេះទម្រង់ នៃអំពើជួញដូរមនុស្ស ដែលកើតឡើងថ្មីមានភាពខុសប្លែកពីមុន ខណៈពីមុនការទំនាក់ទំនងទាក់ទាញជនរងគ្រោះ ទៅក្នុងអំពើជួញដូរមនុស្ស ពីសំណាក់មេខ្យល់ គឺបានជួបផ្ទាល់ ប៉ុន្តែបច្ចុប្បន្ននេះ គឺទាក់ទងតាមប្រព័ន្ធអនឡាញ ដែលអាចធ្វើឡើងឆ្លងប្រទេសបានថែមទៀតក៏មាន។

លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍បន្តថា ទម្រង់ នៃការទាក់ទាញជនរងគ្រោះ គឺមានភាពជឿនលឿន មានការពិបាកគ្រប់គ្រង ហើយការបង្រ្កាបនេះទៀតសោត ក៏មានផលលំបាកផងដែរ ពាក់ព័ន្ធនឹងភាសា នៃជនល្មើសប្រើប្រាស់ ហើយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏គ្រោងដាក់នូវសំណើ នៃការបណ្ដុះបណ្ដាលផ្នែកភាសាមួយចំនួន ទៅក្នុងផែនការយុទ្ធសាស្ត្រនេះ។

បន្ថែមពីលើនេះ លោកស្រី ជូ ប៊ុនអេង រំពឹងថា ធាតុចូលថ្មីៗ ដែលនឹងដាក់ចូលក្នុងផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ ទៅមុខទៀតនោះ នឹងជួយបង្កើនប្រសិទ្ធភាព នៃការទប់ស្កាត់ និងបង្រ្កាបអំពើជួញដូរមនុស្សនៅកម្ពុជា ជាពិសេសបទល្មើសកើតឡើងក្នុងទម្រង់ថ្មីៗ។

គួរបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ សម្រាប់ឆ្នាំ២០២៤-២០២៨ មានយុទ្ធសាស្ត្រចំនួនបួន រួមមាន៖ ១. ពង្រឹងកិច្ចសហប្រិបត្តិការ ក្នុងការកសាង និងអនុវត្តច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិនានា, ២. លើកកម្ពស់ការបង្ការទប់ស្កាត់រាល់ទម្រង់ នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារ, ៣. ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ឆ្លើយតបទៅនឹងអំពើជួគដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ៤. បង្កើនកិច្ចការពារជនរងគ្រោះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


