ជីវិតកម្សាន្ដ
ជួបរឿងអាស្រូវផ្ទួនៗ អតីតបវកញ្ញា MGI ថា ក្រៅពីនៅស្ងៀមនិងរង់ចាំ គ្មានជម្រើសផ្សេងទេ
ក្នុងនាមជារាជិនីសម្រស់ដ៏ជោគជ័យបំផុតនៅក្នុងប្រទេសវៀតណាម នាង Nguyễn thúc thùy tiên តែងតែទទួលបានពិន្ទុជាមួយនឹងសកម្មភាពស្ម័គ្រចិត្តជាច្រើន ដោយឧស្សាហ៍លះបង់ខ្លួនឯងចំពោះសិល្បៈ ក៏ដូចជាការបណ្តាក់ទុនយ៉ាងល្អិតល្អន់គ្រប់ការបង្ហាញខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយ។

ទោះជាយ៉ាងណាក៏ដោយ អតីតម្ចាស់មកុដ MGI ដែលកើតក្នុងឆ្នាំ ១៩៩៨ រូបនេះ ជាច្រើនដងបានជួបបញ្ហាដោយសារតែព័ត៌មានមិនពិត និងមិនបានផ្ទៀងផ្ទាត់ រីករាលដាលនៅលើបណ្តាញសង្គមព្រោងព្រាត។
ស្របពេលដែលកាលពីពេលថ្មីៗនេះ នៅលើផេកនៃក្រុម Fan Club ដែលមានសមាជិកជាង ១០ម៉ឺននាក់ Thuy Tien បាននិយាយជាផ្លូវការអំពីរឿងអាស្រូវនាពេលថ្មីៗនេះ។ នាងបានធានាដល់អ្នកដែលស្រឡាញ់នាងជាថ្មី ហើយបាននិយាយថា នាងកំពុងចាត់វិធានការដើម្បីដោះស្រាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាងសព្វថ្ងៃ។
តាមរយៈផេកដដែលនិងត្រូវបានចុះផ្សាយដោយ saostar បានបញ្ចាក់ថា បវកញ្ញាវៀតណាមរូបនេះសរសេរសំណេរយ៉ាងវែងអន្លាយជូនដល់អ្នកគាំទ្រនាងថា៖
“ចំពោះគ្រួសារជាទីស្រឡាញ់របស់ខ្ញុំទាំងអស់
Tien ដឹងថាប៉ុន្មានថ្ងៃមុននេះ អ្នកណាៗក៏បារម្ភពី Tien ច្រើនដែរ ពេលខ្លះការព្រួយបារម្មណ៍នោះធំជាង Tien ទៅទៀត ប៉ុន្តែការពិត ក្រៅពីជ្រើសរើសនៅស្ងៀមរង់ចាំ ខ្ញុំគ្មានជម្រើសផ្សេងទេ ព្រោះខ្ញុំមិនចង់ឲ្យហេតុការណ៍នេះកាន់តែធំឡើង។ ស្ងាត់ៗ មិនមែនមានន័យថា បញ្ឈប់សកម្មភាពនោះទេ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំនិងក្រុមការងារបានចងក្រងព័ត៌មានមិនពិត ចេតនាដឹកនាំមតិសាធារណៈ បញ្ជូនទៅនាយកដ្ឋានព័ត៌មាន និងសារគមនាគមន៍ រាល់ឯកសារទាំងអស់ត្រូវបាននាយកដ្ឋានទទួល និងដំណើរការរួចរាល់ហើយ។
ខ្ញុំមិនដឹងថាត្រូវអរគុណយ៉ាងណាទេ ប៉ុន្តែតាមពិត គ្រប់គ្នាគឺជាការគាំទ្រនិងជំនឿដ៏អស្ចារ្យរបស់ Tien ក្នុងរឿងនេះ។ ជាមួយនឹងអារម្មណ៍ដ៏អស្ចារ្យទាំងនោះ តើ Tien អាចបោះបង់ដោយរបៀបណា? ប៉ុន្តែសូមអនុញ្ញាតឲ្យខ្ញុំបង្ហាញការអរគុណដោយស្មោះរបស់ខ្ញុំនិងការឱបដ៏យូរអង្វែង។ អរគុណដែលតែងតែនៅក្បែរខ្ញុំ! “ថ្ងៃស្អែកជាថ្ងៃថ្មី” ប្រយោគនេះត្រូវបានអ្នករត់តាក់ស៊ីដឹក Tien ក្នុងអំឡុងពេលធ្វើដំណើរអាជីវកម្មនៅ Da Lat ប៉ុន្តែជាការពិត Tien នឹងបន្តធ្វើការនិងលះបង់ខ្លួនឯង ខ្ញុំសូមសួរឧទាហរណ៍ Fan Meeting ឆ្នាំនេះ តើមានអ្នកណាចូលរួមទេ?
ជាចុងក្រោយ ខ្ញុំមានតែពាក្យថាអរគុណអ្នកទាំងអស់គ្នា ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់”!

សូមបញ្ចាក់ថា អតីតម្ចាស់មកុដ Miss Grand International 2021 ត្រូវបានគេភ្ចាប់រូបភាពនាងដោយគ្មានហេតុផលនៅលើបណ្តាញសង្គម ក្នុងពេលដែលបុរសពីររូបថតជាមួយនាងត្រូវប៉ូលិសចាប់ខ្លួនពីបទពេស្យាចារ។ ក្រោយប្រឈមមុខនឹងព័ត៌មានមិនពិត Thuy Tien និងក្រុមរបស់នាងកំពុងប្រមូលភស្តុតាង ដើម្បីសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍និងការពារ។
យ៉ាងណាមិញ កាលពីរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា Thuy Tien បានទទួលដំណឹងល្អនៅពេលដែលតុលាការប្រជាជនទីក្រុងហូជីមិញបានប្រកាសសាលក្រមដំបូងស្តីពីជម្លោះកិច្ចសន្យាខ្ចីប្រាក់រវាងដើមបណ្តឹងគឺលោកស្រី Dang Thuy Trang និងចុងចោទ Nguyen Thuc Thuy Tien។ ដូចនេះ Miss Grand International 2021 មិនចាំបាច់បង់ប្រាក់ ១.៥ ពាន់លានដុង ដល់កញ្ញា Thuy Trang ដូចក្នុងពាក្យបណ្ដឹងនោះទេ។ ក្រោយឈ្នះបណ្ដឹងនោះភ្លាម នាងស្រាប់តែបង្ហាញមុខជាលើកដំបូងចាប់តាំងពីមានរឿងអាស្រូវផ្តួនៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយផ្ទុះរឿងអាស្រូវពេស្យាចារ អតីតម្ចាស់មកុដ MGI បង្ហាញមុខលើកដំបូង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


