ជីវិតកម្សាន្ដ
ក្រោយផ្ទុះរឿងអាស្រូវពេស្យាចារ អតីតម្ចាស់មកុដ MGI បង្ហាញមុខលើកដំបូង
យោងតាមប្រភពពីសារព័ត៌មានវៀតណាម saosta កាលពីល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកា បានបង្ហាញពីសម្រស់របស់ Nguyễn Thúc Thùy Tiên ដោយបានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលនាងមានវត្តមាននៅក្នុងកម្មវិធីសម្ពោធរឿងមួយ។

ម្ចាស់មកុដ Miss Grand International 2021 រូបនេះបានស្លៀករ៉ូបពណ៌ខ្មៅគ្មានខ្សែបង្អួតរាងដ៏ស្រឡូនស្អាតរង់ចាំដល់វេននាងចូលថតរូបលើកម្រាលព្រំក្រហម។ នេះជាលើកទីមួយហើយ ដែលបវរកញ្ញា MGI ឆ្នាំ ២០២១ បង្ហាញខ្លួន បន្ទាប់ពីត្រូវបានប្រកាសថាទទួលជ័យជំនះក្នុងបណ្តឹងឧទ្ធរណ៍ វិវាទលើកិច្ចសន្យាកម្ចីអចលនទ្រព្យ និងវិវាទលើសំណងសម្រាប់ការខូចខាតដែលមិនមែនជាកិច្ចសន្យា ជាមួយលោកស្រី Dang Thuy Trang ។
លើសពីនេះ តំណាងស្រីស្អាតរូបនេះ ក៏បានបដិសេធ ចំពោះការសង្ស័យថា នាងជាប់ពាក់ព័ន្ធនឹងរកស៊ីផ្លូវភេទនិងពេស្យាចារ ដែលបង្កឲ្យមានការបញ្ចេញមតិព្រោងព្រាតកាលពីពេលថ្មីៗនេះ ។
យោងតាមសេចក្តីសម្រេចរបស់តុលាការប្រជាជនទីក្រុងហូជីមិញ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា អង្គជំនុំជម្រះសាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងសាទុក្ខរបស់លោកស្រី Dang Thuy Trang ក្នុងបណ្តឹងជាមួយបវកញ្ញា Thuy Tien ដោយបញ្ជាក់ពីសាលក្រមសាលាដំបូង។ Thuy Tien មិនចាំបាច់បង់ប្រាក់ចំនួន ១.៥ ពាន់លានដុង ដល់លោកស្រី Dang Thuy Trang និងសំណើផ្សេងៗទៀតទេ។

ចំណែក ភាគីខាង Thuy Tien ក៏បាននិយាយឡើងអំពីរូបថតដែលនាងថតជាមួយបុរសម្នាក់ពាក់ព័ន្ធរឿងមេខ្យល់ព្រមទាំងពេស្យាចារ។ តំណាងក្រុមហ៊ុនគ្រប់គ្រងកម្មវិធី Miss World Grand 2021 បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពាក្យចចាមអារ៉ាមអំពីការជាប់ពាក់ព័ន្ធរបស់នាងក្នុងរឿងពេស្យាចារ គឺជារឿងមិនពិត និងជាទង្វើបំភ័ន្តមតិសាធារណៈដោយចេតនា» ព្រោះតាមការសន្និដ្ឋានរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួង សន្តិសុខសាធារណៈវាត្រូវបានបញ្ជាក់ថា Thuy Tien មិនពាក់ព័ន្ធនឹងរឿងនេះទេ។

សូមបញ្ជាក់ឲ្យដឹងដែរថា រូបភាពរបស់ Nguyễn Thúc Thùy Tiên ម្ចាស់មកុដ Miss Grand International 2021 ស្និតស្នាលជាមួយបុរសពីរនាក់ដែលជាប់ទោសពីបទឈ្មួញកណ្តាលពេស្យាចារកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងមតិសាធារណៈរបស់ប្រទេសវៀតណាម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បវកញ្ញាវៀតណាម Nguyễn Thúc Thùy Tiên សង្ស័យជាប់ពាក់ព័ន្ធរឿងពេស្យាចារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


