ព័ត៌មានជាតិ
ពាណិជ្ជករខ្មែរ និងសហគ្រិនកូរ៉េខាងត្បូង ជួបពិភាក្សាគ្នាដើម្បីស្វែងរកឱកាសវិនិយោគរួមគ្នានៅកម្ពុជា
កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកាម្សិលមិញនេះ មានកិច្ចប្រជុំពិភាក្សាគ្នាពាក់កណ្តាលផ្លូវការរវាងពាណិជ្ជករខ្មែរ និងសហគ្រិនកូរ៉េខាងត្បូងលើតម្រូវការរបស់កម្ពុជា និងកូរ៉េចំពោះការបណ្តាក់ទុនវិនិយោគ ដើម្បីអាចឱ្យវិនិយោគិនកូរ៉េខាងត្បូងងាយស្រួលក្នុងការមកវិនិយោគនៅកម្ពុជា។ កិច្ចប្រជុំនេះ សម្របសម្រួលដោយលោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក យឹម ស៊ីណន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ព្រាប កុល បានលើកឡើងថា ការប្រជុំនេះ ជាកិច្ចប្រជុំពាក់កណ្តាលផ្លូវការ មានន័យថា ប្រតិភូកូរ៉េខាងត្បូងដែលបានមកចូលរួមនេះ ជាប្រតិភូក្រុមតូចមកជាបឋម និងមិនទាន់ពេញលេញនោះទេ ហើយនឹងមានឱកាសប្រជុំលើកក្រោយទៀតនៅដើមឆ្នាំ២០២៤ ក្នុងនោះ ភាគីកម្ពុជាក៏អាចនឹងទៅទស្សនកិច្ចនៅកូរ៉េខាងត្បូង ដើម្បីភាពប្រសើរឡើងផងដែរ។ តាមរយៈនេះ លោកសង្ឃឹមថា ប្រទេសទាំង២ អាចនឹងមានកិច្ចសហការវិនិយោគរវាងគ្នាកាន់តែល្អថែមទៀត។

ការណ៍ដែលប្រតិភូកូរ៉េខាងត្បូងមកកម្ពុជានេះ គឺដើម្បីស្វែងយល់បន្ថែមពីកម្ពុជា ថាតើមានតម្រូវការណាមួយដែលកូរ៉េខាងត្បូង អាចចូលរួមវិនិយោគជាមួយកម្ពុជាបាន និងអាចផ្គូរផ្គងឱ្យត្រូវរ៉ូវគ្នាតាមតម្រូវការដែលប្រទេសទាំង២ចង់បាន។
លោក Kim Bouk Ju ប្រធានគណៈកម្មាធិការជំរុញការផ្លាស់ប្តូរអាជីវកម្មខ្នាតតូច និងមធ្យម កូរ៉េ-កម្ពុជា បានលើកឡើងថា បច្ចេកទេសកម្ពុជា និងកូរ៉េខាងត្បូង មានការបញ្ចូលគ្នា ហើយក៏រើសយកបច្ចេកទេសណាដែលល្អដើម្បីធ្វើទំនាក់ទំនងជាមួយគ្នា។ លោកថា ប្រសិនជាមើលតែមួយភ្លែត នោះមិនអាចដឹងបានទេថា បច្ចេកទេសមួយណាល្អជាង ប៉ុន្តែ ប្រសិនជាមានការផ្លាស់ប្តូររវាងគ្នាទៅវិញទៅមក នោះ គឺជាការប្រសើរមួយ។

លោកនិយាយថា៖ “នៅពេលដែលដល់ថ្ងៃនោះ សមាគមផ្លាស់ប្តូរធុរកិច្ចខ្នាតតូចធំនៅកូរ៉េ និងខ្មែរ ធ្វើការដាក់បញ្ចូលគ្នាទៅ ថ្ងៃនោះហើយ គឺជាថ្ងៃដែលចេញផ្លែផ្ការវាងខ្មែរ និងកូរ៉េ”។ លោកសង្ឃឹមថា រវាងខ្មែរ និងកូរ៉េខាងត្បូង នឹងទទួលបានភាពជោគជ័យដោយមានការគាំទ្រពីលោក ព្រាប កុល និងលោក យឹម ស៊ីណន។
ចំណែក លោក យឹម ស៊ីណន តាមរយៈការធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងកន្លងទៅ លោកមើលឃើញថា ទីផ្សារជាច្រើនវិស័យនៅកូរ៉េខាងត្បូង ជាពិសេសទាក់ទងនឹងជំនាញបច្ចេកទេស គឺមានការចាប់អារម្មណ៍ពីកូរ៉េខាងត្បូងមកកម្ពុជា។ នេះ គឺជាឱកាសរបស់កម្ពុជា ដែលអាចទាក់ទាញវិនិយោគគិនកូរ៉េខាងត្បូងបាន។ លោកសង្ឃឹមថា ក្នុងនាមលោកជាមន្ត្រីក្រសួងការងារ នឹងធ្វើជាស្ពានមួយសម្រាប់ភ្ជាប់រវាងប្រទេសទាំង២ ឱ្យកាន់តែមានការវិនិយោគកាន់តែប្រសើរឡើង។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានពាណិជ្ជករមួយចំនួន បានលើកឡើងពីតម្រូវការបន្ថែមផ្សេងៗស្របតាមអាជីវកម្មរបស់ខ្លួន ដើម្បីអាចឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកវិនិយោគជាមួយខ្លួនផងដែរ៕





-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន