Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋហ្វីលីពីន ១៧នាក់ ត្រូវក្រុមឧទ្ទាមហ៊ូធីចាប់ជាចំណាប់ខ្មាំង

បានផុស

នៅ

ហ្វីលីពីននិយាយនៅថ្ងៃពុធនេះថា អ្នកធ្វើដំណើរតាមសមុទ្រហ្វីលីពីន ១៧នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ខណៈដែលក្រុមឧទ្ទាមហ៊ូធី (Houthi) បានរឹបអូសយកកប៉ាល់អ៊ីស្រាអែលនៅសមុទ្រក្រហម។

ក្រុមឧទ្ទាមហ៊ូធី បានដណ្តើមយក Galaxy Leader ដោយកាន់កាប់មនុស្សចំនួន ២៥នាក់ ដែលក្នុងនោះរួមទាំងជនជាតិហ្វីលីពីន ១៧នាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់អនុរដ្ឋលេខាធិការក្រសួងការបរទេសលោក Eduardo de Vega តាមរយៈកាសែត Phil Star ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល។

លោក De Vega បានសម្តែងការព្រួយបារម្ភចំពោះពលរដ្ឋខ្លួនយ៉ាងខ្លាំង ព្រោះការចាប់ខ្លួនមានជាប់ពាក់ព័ន្ធទៅនឹងជម្លោះរវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាស ហើយលោកសង្ឃឹមថា ពួកគេ​នឹង​មិន​មាន​គ្រោះថ្នាក់​។

គួររំលឹកថា កាលពីថ្ងៃអាទិត្យ ក្រុមហ៊ូធីបានប្រកាសថា ខ្លួនចាប់បានកប៉ាល់អ៊ីស្រាអែលនៅក្នុងសមុទ្រក្រហម ហើយបានយកវាទៅឯឆ្នេរសមុទ្រយេម៉ែន។ ក្រុមនេះបានរឹបអូសកប៉ាល់ ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ចប់ការវាយលុកលើតំបន់ហ្គាហ្សា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Anadolu

ចុចអាន៖ អ៊ីស្រាអែល ព្រមាន អង្គការសហប្រជាជាតិពីសង្រ្គាមមជ្ឈិមបូព៌ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

កីឡា២១ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម