ព័ត៌មានអន្ដរជាតិ
ស្ត្រីអាយុ ១០៤ឆ្នាំ ទម្លាយអាថ៌កំបាំងនៃសុខភាពល្អ មិនមែនជាការហាត់ប្រាណជាប្រចាំឡើយ
រក្សាទម្លាប់នេះតាំងពីនាងនៅក្មេង ស្ត្រីអាយុ ១០៤ ឆ្នាំនៅប្រទេសចិននៅតែមានសុខភាពល្អ មិនមានជំងឺសរសៃឈាមបេះដូងទេ។
នៅខេត្ត Shandong ប្រទេសចិន មានលោកស្រី Luong ដែលភូមិផងរបងតែងហៅគាត់ថា ស្ត្រីចំណាស់ភ្លេចពេលវេលា។ ឆ្នាំនេះលោកយាយ Luong មានអាយុ១០៤ឆ្នាំហើយ ប៉ុន្តែនៅមានសុខភាពល្អនិងមាំទាំជានិច្ច។ មិនត្រឹមតែប៉ុណ្ណឹងទេ គ្រូពេទ្យក៏បានប្រាប់ដែរថា បើទោះជាលោកយាយមានអាយុជាង១០០ឆ្នាំហើយក៏ដោយ ប៉ុន្តែសរសៃឈាមរបស់លោកយាយនៅតែមានសុខភាពល្អទាំងស្រុង សម្ពាធឈាមរបស់គាត់គឺធម្មតា ហើយអាយុសរសៃឈាមរបស់គាត់គឺស្មើនឹងមនុស្សក្នុងវ័យ៦០ឆ្នាំ។ មនុស្សគ្រប់គ្នាចង់ដឹងចង់ឃើញអំពីអាថ៌កំបាំងរបស់ស្ត្រីចំណាស់នេះចំពោះ ភាពស្រស់ថ្លា និងអាយុវែង។
ចែករំលែកជាមួយអ្នកគ្រប់គ្នា លោកយាយវ័យ១០៤ឆ្នាំ បាននិយាយថា គាត់មានទម្លាប់តាំងពីតូចមកម្ល៉េះ។ អាស្រ័យហេតុនេះ ស្ត្រីចំណាស់ម្នាក់នេះតែងតែបន្ថែមទឹកខ្មេះទៅក្នុងដំណើរការចម្អិនអាហាររបស់គាត់។ អ្នកស្រី Luong បាននិយាយថា រាល់ពេលដែលគាត់ហូបនំប៉ាវ និងចម្អិនគុយទាវ គាត់តែងតែបន្ថែមទឹកខ្មេះ ដើម្បីធ្វើឲ្យម្ហូបកាន់តែមានរសជាតិ និងឆ្ងាញ់។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏បានបន្ថែមទឹកខ្មេះបន្តិចទៅក្នុងទឹកស្ងោរនៅពេលព្រឹក និងល្ងាច។
អ្នកជំនាញបាននិយាយថា នៅពេលធ្វើការស្រាវជ្រាវ និងការស្ទង់មតិនៅតំបន់ដែលមានអាយុវែងនៅជុំវិញពិភពលោក ពួកគេបានរកឃើញថាអ្នករស់នៅលើដីទាំងនេះតែងតែទទួលទានអំបិលតិច និងប្រើប្រាស់ទឹកខ្មេះច្រើន។ នេះប្រហែលជាអាថ៌កំបាំងក្នុងការជួយពួកគេពន្យារអាយុជីវិតរបស់ពួកគេ។
ដូច្នោះហើយ សារធាតុរ៉ែប៉ូតាស្យូមក្នុងទឹកខ្មេះអាចកម្ចាត់ជាតិសូដ្យូមលើសចេញពីរាងកាយ ការពារ និងព្យាបាលសម្ពាធឈាមឡើងខ្ពស់ ជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានអត្ថប្រយោជន៍ច្រើនសម្រាប់មុខងារបន្សាបជាតិពុលរបស់ថ្លើម អាចការពារជំងឺមហារីក និងជំងឺរ៉ាំរ៉ៃរបស់មនុស្សចាស់។

ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យដែលគ្រឿងទេសនេះនាំមកជូន៖
១ កាត់បន្ថយសម្ពាធឈាម ទិន្នន័យស្រាវជ្រាវមួយចំនួនបានរកឃើញថា ការទទួលទានទឹកខ្មេះមួយស្លាបព្រាជារៀងរាល់ថ្ងៃ អាចជំរុញកោសិកាសរសៃឈាមរបស់រាងកាយឲ្យបញ្ចេញសារធាតុ nitric oxide ដែលអាចពង្រីកសរសៃឈាម និងធានាបាននូវលំហូរឈាមដោយរលូន ដែលវាជួយកាត់បន្ថយសម្ពាធឈាម។
២ គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ការសិក្សាមួយនៅសហរដ្ឋអាមេរិកបង្ហាញថា ការទទួលទានទឹកខ្មេះ ៣០ml ជាមួយនឹងមាតិកាអាស៊ីតអាសេទិក ៦% ៥ នាទីមុនពេលញ៉ាំអាហារមិនត្រឹមតែអាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម អាំងស៊ុយលីន និងទ្រីគ្លីសេរីតប៉ុណ្ណោះទេ ថែមទាំងបន្ថយការស្រូបយកជាតិស្ករក្នុងពោះវៀន និងជួយកាត់បន្ថយ ជាតិស្ករក្នុងឈាម។ អ្នកដែលមានជំងឺទឹកនោមផ្អែមគួរតែពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើគ្រឿងទេសនេះដើម្បីគ្រប់គ្រងអាំងស៊ុយលីន។
៣ ជួយបង្កើនការស្រូបយកជាតិកាល់ស្យូម ការប្រើប្រាស់ទឹកខ្មេះបន្តិចក្នុងកម្រិតមធ្យមក៏ជួយលើកកម្ពស់ការស្រូបយកជាតិកាល់ស្យូមដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់ឆ្អឹង។ មូលហេតុគឺដោយសារតែទឹកខ្មេះអាចរំលាយជាតិកាល់ស្យូមដែលមាននៅក្នុងរាងកាយសត្វ ប៉ុន្តែមានតែជាតិកាល់ស្យូមដែលរំលាយប៉ុណ្ណោះដែលអាចស្រូបយកបានដោយពោះវៀនតូចរបស់មនុស្ស។ ដូច្នេះហើយ នៅពេលរៀបចំអាហារសត្វ ដូចជាឆ្អឹងជំនី និងទា អ្នកគួរតែបន្ថែមទឹកខ្មេះបន្តិច ដើម្បីជួយឲ្យរាងកាយស្រូបយកជាតិកាល់ស្យូមបានល្អប្រសើរ។
៤ កាត់បន្ថយរូបរាងនៃក្រួសក្នុងតម្រងនោម ការប្រើប្រាស់ទឹកខ្មេះ អាចជួយការពារការបង្កើតគ្រួសក្នុងកាល់ស្យូម oxalate ។ ការសិក្សាឆ្នាំ ២០១៩ បានរកឃើញថា អាស៊ីតអាសេទិកនៅក្នុងទឹកខ្មេះជួយគ្រប់គ្រង citrate និងកាល់ស្យូមនៅក្នុងទឹកនោម ទាំងកាល់ស្យូម និង citrate ជួយការពារគ្រួសក្នុងតម្រងនោមពីការកកើត។
៥ ការពារមេរោគ នៅក្នុងឱសថបុរាណចិន ទឹកខ្មេះត្រូវបានគេចាត់ទុកថាជាថ្នាំសំលាប់មេរោគធម្មជាតិដែលមានសមត្ថភាពទប់ស្កាត់បាក់តេរីយ៉ាងខ្លាំងក្លា សម្លាប់ staphylococcus pyogenes និងបាក់តេរីដទៃទៀតក្នុងរយៈពេលដ៏ខ្លី។ នេះជួយការពារការឆ្លងមេរោគពោះវៀនដូចជា គ្រុនពោះវៀន និងជំងឺមួល។ ការប្រើប្រាស់ទឹកខ្មេះច្រើនក្នុងរដូវក្តៅអាចមានប្រសិទ្ធភាពសម្លាប់បាក់តេរី និងសម្លាប់មេរោគ ការពារការឆ្លងបាក់តេរីក្នុងក្រពះពោះវៀនយ៉ាងមានប្រសិទ្ធភាព។
៦ ជួយរំលាយអាហារ ការសិក្សាជាច្រើនបានបង្ហាញថា ទឹកខ្មេះមានសមត្ថភាពធ្វើឲ្យប្រព័ន្ធរំលាយអាហារប្រសើរឡើង។ ដូច្នោះហើយ ទឹកខ្មេះមានផ្ទុកនូវសារធាតុងាយនឹងបង្កជាហេតុ និងអាស៊ីតអាមីណូ ដែលរំញោចមជ្ឈមណ្ឌលសរសៃប្រសាទរបស់ខួរក្បាល ធ្វើឲ្យសរីរាង្គរំលាយអាហារបញ្ចេញនូវបរិមាណដ៏ច្រើននៃសារធាតុរាវរំលាយអាហារ បង្កើនមុខងាររំលាយអាហារ និងធ្វើឲ្យសុខភាពប្រសើរឡើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ត្រីវៀតណាមវ័យ ៣៧ឆ្នាំ មានកូនដល់ទៅ ៧ នាក់ តែសម្រស់នាងបែរធ្វើឲ្យគេភ្ញាក់ផ្អើល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


