វប្បធម៌ ជំនឿ
ប្រជ្រុយ ៥កន្លែង គេជឿថា ជាមនុស្សមានភ័ព្វសំណាងខ្ពស់
ប្រជ្រុយនៅលើផ្ទៃមុខ ឬដងខ្លួន សុទ្ធតែមានអត្ថន័យរបស់វា ទៅតាមទីតាំង។ នៅក្នុងទ្រឹស្ដីនរវិទ្យាធ្លាប់បញ្ជាក់ជាច្រើនមកហើយទាក់ទងទៅនឹងប្រជ្រុយ ខណៈតាមជំនឿអរូបិយ បានបកស្រាយអំពីទីតាំងប្រជ្រុយ ៥យ៉ាងដែលអាចនាំម្ចាស់ខ្លួនឱ្យក្លាយជាមនុស្សមានភ័ព្វសំណាងខ្ពស់។

១. ប្រជ្រុយប្រជាប្រិយភាព
ទីតាំងនៃប្រជ្រុយប្រជាប្រិយភាព ឬកេរ្តិ៍ឈ្មោះ ឬភាពល្បីល្បាញ ច្រើនតែនៅកណ្តាលក ហើយប្រជ្រុយនេះត្រូវបានគេចាត់ទុកជាប្រជ្រុយដែលមានមន្តស្នេហ៍ផងដែរ។ អ្នកមានប្រជ្រុយត្រង់ណេះតែងតែមានប្រជាប្រិយភាព ទទួលបានការកោតសរសើរពីអ្នកជុំវិញខ្លួន។ ពួកគេមានភាពវៃឆ្លាត និងមានឱកាសរីកចម្រើនខ្ពស់ក្នុងជីវិត។
២. ប្រជ្រុយអ្នកជំនួញ
អ្នកមានប្រជ្រុយត្រង់ចិញ្ចើមខាងឆ្វេង គឺជាមនុស្សសម្បូរប្រាជ្ញា និងការគិត ជាពិសេសពាក់ព័ន្ធជំនួញ ឬការរកស៊ីធំៗ។ អាចនិយាយបានថា វាគឺជាប្រជ្រុយរបស់ពាណិជ្ជករ បើម្ចាស់ខ្លួនគិតចង់ធ្វើជំនួញអ្វី ក៏នឹងកើតឡើងដោយជោគជ័យ។
ក្រៅពីប្រជ្រុយនៅចិញ្ចើមខាងឆ្វេង មនុស្សមានប្រជ្រុយនៅត្រង់ស្លាបច្រមុះខាងស្តាំក៏ជាមនុស្សជោគជ័យក្នុងអាជីវកម្ម និងពាណិជ្ជកម្មប្រាក់រយលានផងដែរ
៣. ប្រជ្រុយនាំសំណាង
ប្រជុយនៅលើទីតាំងថ្ពាល់ខាងស្តាំ ជាមនុស្សជួបសំណាងមិនចេះដាច់ក្នុងជីវិតរស់នៅ។ ប្រជ្រុយនេះនឹងជួយឱ្យម្ចាស់ខ្លួនមានសំណាង បើសិនមានបញ្ហា នឹងមនុស្សតាមជួយគាំទ្រ ឬជ្រោមជ្រែងជានិច្ច។ មិនតែប៉ុណ្ណោះ ប្រជ្រុយត្រង់ត្របកភ្នែកខាងឆ្វេង ក៏ត្រូវបានចាត់ទុកជាប្រជ្រុយនាំសំណាងល្អ បណ្ដាលម្ចាស់ប្រជ្រុយជួបប្រទះតែលុយកាក់។
៤. ប្រជ្រុយមន្តស្នេហ៍
អ្នកណាដែលមានប្រជ្រុយនៅទីតាំងបបូរមាត់ ទាំងខាងលើ និងខាងក្រោម ជាមនុស្សសម្បូរមន្តស្នេហ៍ខ្លាំង។ បើប្រកបរបរជាអ្នកទីផ្សារ ឬអ្នកលក់អនឡាញ នឹងទទួលជោគជ័យខ្ពស់ជាងក្រុមឯទៀត។ មិនតែប៉ុណ្ណោះពួកគេជាមនុស្សមានមន្តស្នេហ៍ និងទាក់ទាញអ្នកជុំវិញខ្លួនឱ្យអាណិតស្រឡាញ់។
៥. ប្រជ្រុយអ្នកមាន ឬសេដ្ឋី
ប្រជ្រុយនៅផ្នែកខាងឆ្វេងនៃខ្ទង់ច្រមុះ ឬស្លាបច្រមុះឆ្វេង នឹងផ្តល់ឱកាសឱ្យម្ចាស់ខ្លួនទទួលបានទ្រព្យសម្បត្តិ សំណាង ឬក្លាយជាសេដ្ឋីក្នុងពេលអនាគត។ បើមិនអាចក្លាយជាសេដ្ឋីក៏ជីវិតពួកគេជោគជ័យលើទ្រព្យសម្បត្តិ ពេលចាស់ទៅនឹងដេកចាយទ្រព្យ ដោយស្រណុកសុខស្រួល៕
អត្ថបទ៖ សន្យា
ចុចអាន៖ មុខមាត់ ៥ យ៉ាង បង្ហាញថា អ្នកអាចក្លាយជាមហាសេដ្ឋីបានយ៉ាងងាយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


