Connect with us

វប្បធម៌ ជំនឿ

លាភសំណាងរបស់មនុស្សមានប្រជ្រុយនៅលើបាតដៃ ឬបាតជើង

បានផុស

នៅ

មនុស្សដែលមានប្រជ្រុយលេចឡើងនៅលើបាតដៃឬបាតជើង ត្រូវបាននរវិទូចាត់ទុកជាមនុស្សងាយជោគជ័យមិនថាលុយកាក់ ឬការរស់នៅផ្សេងទៀត។ ទាំងស្រី ទាំងប្រុសដែលមានប្រជ្រុយត្រង់ពីរកន្លែងនេះ គឺជាបុគ្គលនាំទ្រព្យសម្បត្តិហូរហៀរមកក្នុងផ្ទះ។ ជាពិសេស​ មិនថាពួកគេធ្វើអ្វី និងប្រតិបត្តិការក្នុងវិស័យណាក៏ដោយ នឹងទទួល​បាន​ជោគជ័យច្រើនបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជ្រុយនៅលើបាតដៃ

ប្រជ្រុយ​ដែល​លេច​ចេញ​នៅលើ​បាតដៃ​ គឺ​ជា​ទីតាំង​នាំ​សំណាង​ដល់​ម្ចាស់​ប្រជ្រុយ។ មនុស្សភាគច្រើនដែលមានប្រជ្រុយនៅត្រង់នេះ ច្រើនតែជាមនុស្សឆ្លាតវៃ ជាពិសេសពួកគេពូកែគិតលេខ និងគ្រប់គ្រងហិរញ្ញវត្ថុ។ មនុស្ស​ប្រភេទនេះពូកែ​​រកលុយ និងចេះ​ចាយវាយ​ណាស់​។ ដោយសារពូកែផ្នែកលុយ ជីវិតរបស់ពួកគេមានភាពសម្បូរហូរហៀរ មិនសូវខ្វះខាតឡើយ។

ប្រជ្រុយបាតជើង

ប្រជ្រុយ​ដែល​លេចឡើង​លើបាតជើង​​ ​ត្រូវ​បាន​គេ​ចាត់​ជាប្រជ្រុយ​នាំ​ទ្រព្យសម្បត្តិ និង​សំណាង​ធំ​ដល់​ម្ចាស់។ មនុស្សភាគច្រើនដែលមានប្រជ្រុយដុះត្រង់ណេះ ច្រើនតែកើតមកជាមួយនឹងគុណសម្បត្តិនៃភាពជាអ្នកដឹកនាំ ទេពកោសល្យ និងភាពរហ័សរហួន។ ប្រសិនបើបុរសមានប្រជ្រុយលើបាតជើង គេនឹងមានឋានៈខ្ពស់ក្នុងសង្គម កាន់អំណាចច្រើនក្នុងដៃ ហើយត្រូវបានមនុស្សជាច្រើនជឿជាក់ និងទុកចិត្ត។ បើមនុស្ស​ស្រីវិញ ​នាងជា​មនុស្ស​មាន​ឥទ្ធិពល និង​កិត្យានុភាព​ខ្លាំង​ក្នុង​សង្គមផងដែរ៕

អត្ថបទ៖ សន្យា

ចុចអាន៖ មនុស្សស្រីហុងស៊ុយខ្ពស់ រមែងមានចំណុចពិសេស ៥យ៉ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម