វប្បធម៌ ជំនឿ
ប្រជ្រុយលើដងខ្លួនចំនួន ៦កន្លែង ជាកំណប់ទ្រព្យដ៍កម្រ បើមានវា ម្ចាស់ខ្លួននឹងជួបលាភធំ
នរវិទ្យាជឿថា បើមានប្រជ្រុយលេចឡើងលើទីតាំងដ៏កម្រទាំង ៦ ដូចខាងក្រោម មានន័យថា ម្ចាស់ខ្លួនជាមនុស្សពោរពេញដោយលាភសក្ការៈ ងាយមានទ្រព្យសម្បត្តិហូរហៀរ ដេកចាយស្រួលសឹងមួយជីវិត។
ប្រជ្រុយនៅកណ្ដាលក្បាល

ប្រជ្រុយនៅលើក្បាល ឬនៅកណ្ដាលក្បាល ជាប្រជ្រុយកម្រណាស់ ហើយបើនរណាមានវា នោះងាយនឹងទទួលសំណាងជាទីបំផុត។ ពួកគេកើតមកសម្បូរទេពកោសល្យក្នុងវិស័យជាច្រើន ដូច្នេះនៅពេលដែលពួកគេឈានដល់ពេលពេញវ័យ ពួកគេតែងតែមានអំណាច និងកេរ្តិ៍ឈ្មោះនៅក្នុងសង្គម។
ប្រជ្រុយលាក់នៅក្នុងរោមចិញ្ចើម

ស្រដៀងគ្នាទៅនឹងទីតាំងកណ្ដាលក្បាលដែរ ប្រជ្រុយលាក់នៅរោមចិញ្ចើមក៏ត្រូវបានចាត់ទុកជាទីតាំងល្អបំផុតរបស់ម្ចាស់ខ្លួន។ មនុស្សដែលមានប្រជ្រុយនេះ ច្រើនតែបានសម្ដីឬពូកែវោហាសព្ទ និងមានទំនាក់ទំនងការទូតយ៉ាងល្អ។
ក្នុងវិស័យហិរញ្ញវត្ថុ ពួកគេងាយទទួលបានជោគជ័យលើការជួញដូរ និងការធ្វើអាជីវកម្ម។ អាចនិយាយបានថា ពេលឈានចូលដល់ពេលពេញវ័យ ផ្លូវនៃសំណាងសម្រាប់មនុស្សជំពូកនេះគឺរលូនខ្លាំង។ ប្រសិនបុរស ជាមនុស្សមានភាពស្វាហាប់ និងរឹងមាំបានដោយខ្លួនឯង។ សម្រាប់មនុស្សស្រី កេរ្តិ៍ឈ្មោះរបស់នាងងាយល្បីល្បាញ។
ប្រជ្រុយនៅកណ្តាលខ្នង

ប្រជ្រុយដែលលេចឡើងនៅកណ្តាលខ្នង ក៏ជាប្រផ្នូលដ៏ល្អមួយជួយឲ្យម្ចាស់ខ្លួនឈានទៅគ្រប់ទិសទីយ៉ាងជោគជ័យ។ អាចនិយាយបានថា មិនថាស្រី ឬប្រុសនោះទេ ពេលមានប្រជ្រុយនៅទីតាំងនេះ គឺជាបុគ្គលនាំទ្រព្យសម្បត្តិហូរហៀរមកក្នុងផ្ទះ។ ជាពិសេសមនុស្សដែលមានប្រជ្រុយនៅកណ្តាលខ្នង មិនថាពួកគេធ្វើអ្វី និងប្រតិបត្តិការក្នុងវិស័យណាក៏ដោយ នឹងទទួលបានជោគជ័យច្រើនបំផុត។
ប្រជ្រុយនៅលើបាតដៃ

ប្រជ្រុយដែលលេចចេញនៅបាតដៃក៏ជាទីតាំងនាំសំណាងដល់ម្ចាស់ផងដែរ។ មនុស្សភាគច្រើនដែលមានប្រជ្រុយនៅត្រង់នេះ ច្រើនតែជាមនុស្សឆ្លាតវៃ ជាពិសេសពួកគេពូកែគិតលេខ និងគ្រប់គ្រងហិរញ្ញវត្ថុ។ មនុស្សប្រភេទនេះពូកែរកលុយ និងចេះចាយវាយណាស់។ ដោយសារពូកែផ្នែកលុយ ជីវិតរបស់ពួកគេមានភាពសម្បូរហូរហៀរ មិនសូវខ្វះខាតឡើយ។
ប្រជ្រុយនៅលើស្លឹកត្រចៀក

ប្រជ្រុយដែលលេចលើស្លឹកត្រចៀក ជាសញ្ញាបញ្ជាក់ថា ម្ចាស់ខ្លួននឹងរស់លើគំនរទ្រព្យសម្បត្តិ។ មិនថាប្រុសឬស្រី ពួកគេកើតមកមានជោគវាសនាសម្បូរណ៍បែប ជីវិតរបស់ពួកគេពោរពេញដោយផាសុកភាព និងសុភមង្គល។ លើសពីនេះ ដោយសារភាពរហ័សរហួន និងពូកែខាងសម្ដី ពួកគេច្រើនតែរីកចម្រើនក្នុងវិស័យជំនួញ។
ប្រជ្រុយនៅលើឆ្អឹងថ្គាម

ប្រជ្រុយនៅលើឆ្អឹងថ្គាម ងាយនឹងទទួលលាភសំណាង ក្នុងវិស័យពាណិជ្ជកម្ម និងអាជីវកម្ម។ ក្រៅពីលាភសំណាងក្នុងការជួញដូរឬមុខជំនួញហើយនោះ នៅពេលដែលពួកគេឈានដល់វ័យកណ្តាល អាជីពរបស់ពួកគេកាន់តែជោគជ័យខ្លាំង ជីវិតរបស់ពួកគេកាន់តែមានសុភមង្គល ហើយលុយកាក់ចាយវាយកាន់តែច្រើន៕
អត្ថបទ៖ សន្យា
ចុចអាន៖ ប្រជ្រុយបរិវេណផ្ចិតទាំង ៥ ទីតាំង បុរាណចារជាមនុស្សសំណាងខ្លាំង
ចុចអាន៖ នារីមានប្រជ្រុយលើដើមទ្រូងទាំង ៤កន្លែងនេះ ជាមនុស្សសំណាងធំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


