វប្បធម៌ ជំនឿ
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
យោងតាមជំនឿពីបុរាណគេជឿថា ទីតាំងប្រជ្រុយនីមួយៗនៅលើរាងកាយមានអត្ថន័យ និងបង្ហាញពីជោគវាសនារបស់មនុស្សម្នាក់ៗថា មានន័យយ៉ាងណាទៅថ្ងៃអនាគត។ ជាពិសេសប្រជ្រុយទាំងនោះគេជឿថា នាំទ្រព្យសម្បត្តិ និងលាភសំណាង និងលុយកាក់ដល់អ្នកដែលមានវាលើរាងកាយ។
ប្រជ្រុយនៅលើចិញ្ចើម
ការមានប្រជ្រុយនៅលើចិញ្ចើម ត្រូវបានចាត់ទុកថាជាសំណាង។ ប្រសិនបើអ្នកមានប្រជ្រុយលាក់នៅក្រោមចិញ្ចើម វាត្រូវបានគេជឿថាបង្ហាញពីទ្រព្យសម្បត្តិដែលនៅខាងមុខ។ ជីវិតរបស់អ្នកនឹងពោរពេញដោយសុភមង្គលនិង ភាពរុងរឿងខ្លាំង។ ិញ្ចើមជាពិសេស អ្នកមានប្រជ្រុយលើចញ្ចើមក៏មិនបាច់បារម្ភរឿងលុយកាក់ពេកដែរ។ ដោយសារតែអ្នកមានមនុស្សចាំគាំទ្រ ហើយក៏ងាយជំនះឧបសគ្គយ៉ាងរលូនផងដែរ។
ប្រជ្រុយនៅក្រោមចង្កា
នៅក្នុងវិទ្យាសាស្ត្រនៃសរីរវិទ្យា ចង្កាគឺជាទីតាំងដែលបង្ហាញពីទ្រព្យសម្បត្តិ និងឋានៈ ប្រសិនបើមានប្រជ្រុយនៅចំកណ្តាលចង្កា មានជំនឿថាបុគ្គលនោះមានលាភសំណាង មានមុខតំណែងស្ថិតស្ថេរ ដែលធ្វើឲ្យក្រុមគ្រួសារមានសេចក្តីសុខសប្បាយ មានការងារដែលអាចរីកចម្រើនទៅមុជារៀងរហូត។
ប្រជ្រុយនៅកណ្តាលជើង
មនុស្សជាច្រើននឹងផ្តោតលើប្រជ្រុយនៅលើបាតជើងរបស់ពួកគេ។ ប៉ុន្តែប្រជ្រុយនៅលើជើងមានអត្ថន័យគួរឲ្យចាប់អារម្មណ៍ដូចគ្នា។ យោងទៅតាមគោលការណ៍នៃសរីរវិទ្យា មនុស្សដែលមានប្រជ្រុយនៅកណ្តាលខ្នងជើង នឹងមានជីវិតសម្បូរបែប មានសំណាងហិរញ្ញវត្ថុមកជាបណ្តើរៗ។ កាលបើអ្នកកាន់តែខិតខំក្នុងអាជីប មិនយូរនិងឆាប់ទេគង់តែប្រាក់រត់តាមហៅជាក់ជាមិនខានឡើយ៕

គ្រូ ណុប
ចុចអាន៖ការក្ដាប់ដៃ ៤ ប្រភេទ អាចបង្ហាញពីចរិតពិតថាយើងជាមនុស្សបែបណា?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


