ព័ត៌មានជាតិ
ក្រសួងកសិកម្ម និងសហភាពអឺរ៉ុបចុះសិក្សាខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីជំរុញកែច្នៃនាំចេញ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុបនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលរួមបើកដំណើរទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា។
ដំណើរទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម និងសហភាពអឺរ៉ុប ធ្វើឡើងមានរយៈពេល ៤ថ្ងៃ ៣យប់ នៅខេត្តកំពង់ធំ ស្ទឹងត្រែង និងក្រចេះ។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកអំពីគោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីសក្តានុពលរបស់ដំណាំស្វាយចន្ទី និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ បង្កើនការវិនិយោគឱ្យបានខ្លាំងក្លា ដើម្បីសម្រេចគោលដៅឱ្យកម្ពុជាក្លាយខ្លួនជាអធិរាជនាំចេញស្វាយចន្ទី។
ជាយន្តការលោក បានណែនាំឱ្យមានការសហការគ្នាចែករំលែកទិន្នន័យដាំដុះ និងទិន្នផលទាំងអស់ ដើម្បីមានភាពច្បាស់លាស់សម្រាប់ការគ្រប់គ្រង និងកែច្នៃនាំចេញ។ ដូច្នេះការផលិត ការកែច្នៃត្រូវយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាព តាមស្តង់ដាគោលនយោបាយ និងទីផ្សារ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។

ជាមួយគ្នានេះដែរ ត្រូវកាត់បន្ថយថ្លៃដើមផលិត និងទុនវិនិយោគ ដើម្បីជួយដល់កសិករ ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។
មន្ដ្រីដដែលរូបនេះ បានបន្ថែមថា ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ពិតជាចាំបាច់ក្នុងផ្តល់សេវាផ្សព្វផ្សាយកសិកម្មកាន់តែខិតជិតកសិករ និងជួយសម្រួលពួកគាត់ដោះស្រាយបញ្ហាប្រឈមផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
បើយោងតាមរបាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា រយៈពេល១០ខែ គិតចាប់ពីខែមករា ដល់ខែតុលាឆ្នាំ២០២៣ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៦១ ម៉ឺនតោន ទទួលបានទឹកប្រាក់ ៨៣១ លានដុល្លារ ថយចុះប្រមាណ ១៦ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។
អត្ថបទ៖ សុខា

ស្វាយចន្ទី គឺដំណាំយុទ្ធសាស្រ្ត ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញឲ្យបានក្លាយជា «អធិរាជ» នាំចេញគ្រប់ស្វាយចន្ទី នាពេលខាងមុខ។
រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ២០២២-២០២៧ ដែលជាផែនទីចង្អុលផ្លូវដែលបានផ្តោត ទៅលើគោលដៅយុទ្ធសាស្ត្រធំៗចំនួន៣ គឺយុទ្ធសាស្ត្រនៃការផលិត យុទ្ធសាស្ត្រនៃការកែច្នៃ និងយុទ្ធសាស្ត្រនៃការនាំចេញ ប្រកបដោយនិរន្តភាព ភាពប្រកួតប្រជែង និងឈានមុខគេលើទីផ្សារ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


