សន្តិសុខសង្គម
សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ ប្ដេជ្ញាពង្រីកផលិតកម្មឱ្យបាន១៥០០តោនក្នុង១ឆ្នាំ
កំពង់ធំ ៖ ដំណើរទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា បានចូលរួមធ្វើកិច្ចសម្ភាសន៍ជាមួយម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដែលមានទីតាំងនៅភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រយៈពេលបីឆ្នាំតាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ នេះ បានផ្គត់ផ្គង់ដល់ដៃគូរសហការជាមួយប្រទេសជប៉ុនបានចំនួន៧០តោន និងបានលក់ក្នុងស្រុកខ្មែរបានចំនួន៣០តោន។

លោកស្រី អ៊ីន ឡៃហួត នាយិកាគ្រប់គ្រង់ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ បានឱ្យដឹងថា នៅឆ្នាំ២០២៤ លោកស្រីនឹងពង្រីកទីតាំងនេះឱ្យធំជាងមុន ប្ដេជ្ញាចិត្តធ្វើឱ្យបាន៣តោនក្នុងមួយថ្ងៃដើម្បីឱ្យបាន១៥០០តោនក្នុងមួយឆ្នាំ នាឆ្នាំ២០២៤ខាងមុននេះផ្គត់ផ្គង់ដល់ដៃគូរសហការ។

លោកស្រី អ៊ីន ឡៃហួត នាយិកាគ្រប់គ្រង់ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ បានបន្តថា លោក ស្រីកំពុងធ្វើការចរចាចំនួន៤ក្រុមហ៊ុន ដែលកំពុងធ្វើ មាន កាណាដា កូរ៉េ ជប៉ុន ថៃ ផងដែរ។

បច្ចុប្បន្ន សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ ធ្វើតែប្រភេទគ្រាប់M23 តែប៉ុណ្ណោះ ហើយក្នុងប្រភេទM23 នេះមានចំនួន១៥ប្រភេទផ្សេងៗគ្នា។

សូមជម្រាបជូនថា ដំណើរទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា ធ្វើឡើងមានរយៈពេល ៤ថ្ងៃ ៣យប់ នៅខេត្តកំពង់ធំ ស្ទឹងត្រែង និងក្រចេះ៕





-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


