ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្មបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ លើកដំបូង
ជាកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តគោលនយោបាយឱ្យសម្រេចបានទៅតាមផែនការ ជាពិសេសការប្រែក្លាយកម្ពុជាទៅជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីនៅលើទីផ្សារអន្តរជាតិ គណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧(គ.ត.គ.ស.) បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួនកាលពីម្សិលមិញ។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគ.ត.គ.ស. កាលពីថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំលើកទី១ នៃ គ.ត.គ.ស. ដើម្បីជំរុញការអនុវត្តគោលនយោបាយនេះឱ្យសម្រេចបានទៅតាមផែនការជាពិសេសការប្រែក្លាយកម្ពុជាទៅជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីនៅលើទីផ្សារអន្តរជាតិ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
សម្រាប់កិច្ចប្រជុំលើកទី១នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១).ប្រកាសសមាសភាពនៃប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មការ គ.ត.គ.ស. ដូចមានចែងក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១៦ សសរ ចុះថ្ងៃទី១២ ខែមករា ឆ្នំា២០២៤ ២). អនុម័តលើសូចនាករ និងសូចនាករវាស់វែងសមិទ្ធកម្ម និង ៣). កិច្ចពិភាក្សាលើការជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ឱ្យមានប្រសិទ្ធភាព។

គោលនយោបាយនេះត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីខែមិថុនាឆ្នាំមុនដោយលោក ប៉ាន សូរស័ក្តិ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ ជាមួយគោលនយោបាយនេះគឺមាន ១០៦ ទំព័រ សំដៅធ្វើការអភិវឌ្ឍផលិតកម្មស្វាយចន្ទី ការកែច្នៃ និងការធ្វើទីផ្សារឱ្យកាន់តែមានការប្រកួតប្រជែង ដើម្បីធានានិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដ៏សំខាន់សម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោកក្នុងពេលអនាគត។
នៅក្នុងរយៈពេល ៧ ខែ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៨ ម៉ឺនតោន មានការកើនឡើង ៣៦,៧% គិតជាទឹកប្រាក់ជាង ១,០៩ ពាន់លានដុល្លារ ដែលធ្វើឱ្យកម្ពុជាឈរលេខ២ជាបណ្តោះអាសន្ននៃប្រទេសនាំចេញច្រើនជាងគេលើពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។

ទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា បញ្ជាក់ថា កម្ពុជាឈរលេខ២ ជាបណ្តោះអាសន្ន ជាប្រទេសដែលផលិតស្វាយចន្ទីឆៅច្រើនបំផុតលើពិភពលោក។ គ្រាប់ស្វាយចន្ទីស្ងួត បច្ចុប្បន្ន មានតម្លៃ ៧ ៣០០ រៀលឡើងទៅក្នុងមួយគីឡូក្រាម។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤នេះថា កំណើននេះ មិនមែនចៃដន្យនោះទេ ពីព្រោះតាំងពីខែឧសភា សមាគមរកឃើញថា ស្វាយចន្ទីនៅកម្ពុជាមានកំណើនខ្ពស់ ដែលអាចសម្របខ្លួនបាជាមួយបាតុភូតអេលនីណូ (El Nino) ខណៈផ្ទៃដីដាំដុះក៏បានកើនឡើងបន្ដិចផងដែរ។
លោក អួន ស៊ីឡុតថ្លែងថា៖ «សមាគមស្វាយចន្ទីកម្ពុជាបានប្រកាសនៅខែកញ្ញា ឆ្នាំ ២០២៣ ពីបាតុភូតអេលនីណូ ដែលកម្ពុជានឹងប្រឈម យើងក៏បានផ្ដល់ដំណោះស្រាយដល់សមាជិក និងកសិករទូទៅឱ្យត្រៀមខ្លួន ក្នុងការរក្សាផលឱ្យនៅល្អ»។
លោកបានថ្លែងបន្តទៀតថា៖ «ស្វាយចន្ទីជាប្រភេទដំណាំដែលធន់នឹងកម្ដៅ ខ្ញុំអាចនិយាយបានថា ក្ដៅកាន់តែខ្លាំង ទិន្នផលក៏បានល្អដែរ ប្រសិនបើយើងបានត្រៀមខ្លួនរួចជាមុន ប្រសិនបើយើងមិនអាចត្រៀមបានមុនទេផលអាចនឹងធ្លាក់ចុះពី ២០% ទៅ ៣០%»។

ជាមួយគ្នានេះដែរ កម្ពុជាកំពុងព្យាយាមប្រែក្លាយខ្លួនជាប្រទេសផលិត និងនាំចេញគ្រាប់ស្វាយចន្ទីឈានមុខគេ តាមរយៈគោលនយោបាយជាតិរបស់ខ្លួនស្តីពីគ្រាប់ស្វាយចន្ទីឆ្នាំ ២០២២-២០២៧នេះ។
តាមរយៈការអនុវត្តគោលនយោបាយនេះ សមត្ថភាពកែច្នៃរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើងពី ៥ ភាគរយទៅ ២៥ ភាគរយនៅឆ្នាំ ២០២៧ និង៥០ ភាគរយនៅឆ្នាំ ២០៣២៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


