ព័ត៌មានជាតិ
ត្រីមាសដំបូង ពលរដ្ឋជាង ៣ លាននាក់ ចូលរួមយុទ្ធនាការមិនប្រើថង់ប្លាស្ទិក
ក្រសួងបរិស្ថានបានប្រកាសពីសមិទ្ធផលការងារដែលសម្រេចបាននៅក្នុងត្រីមាសដំបូង គឺមានប្រជាពលរដ្ឋជាង ៣ លានអង្គ/នាក់ (៣,១៨៣,៦៧១អង្គ/នាក់) បានចូលរួម និងបានប្ដេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ក្រសួងបរិស្ថានបានបង្ហាញថា ចាប់តាំងពីការដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ២០២៣ នៅក្នុងត្រីមាសដំបូងនេះ សមិទ្ធផលការងារដែលក្រសួងបរិស្ថានសម្រេចបានរួមមាន ប្រជាពលរដ្ឋជាង ៣លានអង្គ/នាក់(៣,១៨៣,៦៧១អង្គ/នាក់) ដែលបានប្ដេជ្ញាចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

មិនតែប៉ុណ្ណោះក្រសួងបរិស្ថានក៏អាចសម្រេចបានកូនឈើចំនួន ១,២១៤,៣០០ ដើម ក្នុងចំណោមខេត្ត/ក្រុងចំនួន ២៥ ដែលក្នុងនោះមានប្រភេទឈើប្រណិតៗដូចជា ធ្នុង បេង នាងនួន ក្រញូង ឈើទាល គគី ក្ងោក និងប្រភេទឈើផ្សេងៗ នៃយុទ្ធនាការថ្ងៃ១០ តុលា ២០២៣ ស្តីពីការដាំ និងស្តារព្រៃឈើឡើងវិញសម្រាប់ចែកជូនពលរដ្ឋដោយឥតគិតថ្លៃ និងការដាំដើមឈើត្រូវដាំឲ្យស្របទៅនឹងស្ថានភាពដី សំដៅឲ្យមានការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឲ្យបាន ៦០% នៅឆ្នាំ២០៥០ផងដែរ។

បន្ថែមពីនេះ ក្រសួងបរិស្ថានក៏បានដាក់ចេញវិធានការចំនួន ៤ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ ក្រសួងបរិស្ថានបានអះអាងថា ការសម្រេចចេញនូវផ្លែផ្កាដូចពេលនេះ ដោយសារមានផែនទីបង្ហាញផ្លូវពីរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ គឺយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានភាពលំអិត ងាយស្រួលវាស់វែងលទ្ធផលការងារ និងជាក់លាក់នេះហើយ បានរុញច្រានឲ្យនាវាបរិស្ថានកម្ពុជា ឈានឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


