ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បញ្ជាក់ជាថ្មីថា នឹងកម្ចាត់ក្រុមហាម៉ាសមិនឲ្យមានស្រមោលនៅតាមតំបន់ព្រំដែនទៀតឡើយ
លោក Mark Regev ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់សាជាថ្មីថា អ៊ីស្រាអែលសូមធានានឹងកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសមិនឲ្យមានស្រមោលនៅតាមព្រំដែនរបស់ខ្លួនទៀតនោះឡើយ បន្ទាប់ពីសង្គ្រាមនៅតំបន់ហ្គាហ្សាត្រូវបានបិទបញ្ចប់ ។

ថ្លែងទៅកាន់កាសែត Yedioth Ahronoth, ទីប្រឹក្សារូបនេះបានលើកឡើងថា “មែនហើយ អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យមានស្រមោល ឬវត្តមានក្រុមហាម៉ាសស្ថិតនៅលើដីតាមព្រំដែនរបស់យើងទៀតនោះទេ ។ ម្យ៉ាងទៀត អ៊ីស្រាអែលក៏កំពុងស្វែងរកការបង្កើតតំបន់ការពាររវាងតំបន់ហ្គាហ្សាផងដែរ” ។
ស្របពេលជាមួយគ្នានេះ ការបញ្ជាក់របស់លោក Regev បានកើតមានឡើង បន្ទាប់ពីលោក Netanyahu បានជូនដំណឹងដល់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ថា អ៊ីស្រាអែលកំពុងពិចារណាបង្កើតតំបន់ការពារមួយនៅខាងក្នុងតំបន់ហ្គាហ្សាស្ទ្រីប នៅពេលដែលសង្រ្គាមមួយនេះបានបិទវាំងននបញ្ចប់ ។
បន្ថែមពីនេះ លោក Netanyahu បានរំលឹកឡើងវិញទៀតថា អ៊ីស្រាអែលក៏នឹងរក្សាការគ្រប់គ្រងសន្តិសុខលើតំបន់ ហ្គាហ្សាស្ទ្រីបក្នុងដំណាក់កាលក្រោយសង្គ្រាម ។ ជាក់ស្ដែងកងទ័ពអ៊ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកលើតំបន់មួយនេះ បន្ទាប់ពីបានប្រកាសបញ្ចប់ការផ្អាកបាញ់មនុស្សធម៌រយៈពេល ១ សប្តាហ៍ ។

ពេញមួយយុទ្ធនាការផ្លូវអាកាស និងជើងគោករបស់អ៊ីស្រាអ៊ែលនៅក្នុងតំបន់ប៉ាឡេស្ទីនរយៈជិត ២ ខែទៅហើយនោះ លោក Netanyahu បានប្រកាសម្តងហើយម្តងទៀតថា ក្រុមហាម៉ាសត្រូវតែបាត់ស្រមោលចេញពីទឹកដីមួយនេះ បន្ទាប់ពីប្រតិបត្តិការបោសសម្អាតត្រូវបានបញ្ចប់ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានវាយឆ្មក់ចូលតាមព្រំដែនដោយចាប់ពង្រត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលលើស ១៥,៥០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤១,៣០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ កងទ័ព អ៊ីស្រាអែល វាយលុកចូលទៅតំបន់ហ្គាហ្សាភាគខាងត្បូង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


