ជីវិតកម្សាន្ដ
Taylor Swift ត្រូវគេវែកញែករឿងសម្រស់ធ្លាក់ចុះខ្លាំង ក្រោយបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Beyonce
កាលពីប៉ុន្មានថ្ងៃមុន Taylor Swift បានបង្ហាញវត្តមាននៅលើកំរាលព្រំក្រហមនៃកម្មវិធី Renaissance Movie របស់ Beyonce ។ ការបង្ហាញខ្លួនរបស់ម្ចាស់បទ Look What You Made Me Do ទទួលការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស និងការស្វាគមន៍យ៉ាងកក់ក្តៅពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។

នៅក្នុងកម្មវិធីរបស់ Beyonce តារាចម្រៀងរូបនេះបានស្លៀករ៉ូប Balmain រចនាបែបលោហធាតុភ្លឺចាំងដ៏ទាក់ទាញ ដោយមានឆែកនៅខាងដើមនៃរ៉ូបបង្ហាញជើងដ៏ស្រស់ស្អាតគួរឲ្យទាក់ទាញ ជាមួយនឹងបបូរមាត់ក្រហម។ ទោះជាយ៉ាងណាក៏ដោយ Taylor Swift ស្រាប់តែបង្ហាញរូបរាងរបស់នាងចាស់ជាងមុន និងកាន់តែយ៉ាប់យ៉ឺន។ ក្នុងរូបថតស្និទ្ធស្នាលជាបន្តបន្ទាប់ តារាចម្រៀងស្រីបានបង្ហាញស្បែកចាស់ជ្រីវជ្រួញ និងពណ៌ស្បែកមិនស្មើគ្នា។ មិនត្រឹមតែប៉ុណ្ណោះ សម្រស់របស់ Taylor Swift ហាក់មិនស៊ីគ្នាដូចកាលពីមុនសោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ មូលហេតុនៃការធ្លាក់ចុះសម្រស់របស់ Taylor Swift ត្រូវបានគេនិយាយថា ជាការតុបតែងខ្លួន និងពន្លឺចេញពីកាមេរ៉ារបស់ប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ។ ដោយសារតែនៅមុំកាមេរ៉ាមួយចំនួនទៀត តារាចម្រៀងស្រីរូបនេះ នៅតែបញ្ចេញភាពទាក់ទាញ និងគួរឲ្យស្រលាញ់ខ្លាំង បើទោះបីជាមានវ័យជ្រេក្ដី។

ប៉ុន្មានឆ្នាំមកនេះ សម្រស់របស់ Taylor Swift តែងតែត្រូវបានអ្នកជំនាញសរសើរ។ ជាពិសេស នាងធ្លាប់បានជាប់ចំណាត់ថ្នាក់កំពូលមុខស្អាតបំផុតទាំង ១០០ លើពិភពលោកជាច្រើនដង ក្នុងមុខតំណែងគួរឲ្យចាប់អារម្មណ៍ដូចជា កំពូលទាំង ៥ ក្នុងឆ្នាំ ២០១៩ កំពូល ២ ក្នុងឆ្នាំ ២០១៥។ ដូចច្នេះមិនមែនជារឿងចម្លែកនោះទេ ដែលមុំខ្លះក្នុងរូបថតបង្ហាញពីសម្រស់របស់នាងរាងធ្លាក់ចុះជាងមុន។ ប៉ុន្តែយ៉ាងណាក៏ដោយ នាងនៅតែជាតារាស្រីមានសម្រស់ស្អាតសម្រាប់អ្នកគាំទ្រទូទាំងពិភពលោកដដែល៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រចិននិយាយបែបណា ក្រោយ Lisa លេចមុខទៅទស្សនាបាល់ទាត់នៅបារាំង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


