ជីវិតកម្សាន្ដ
អ្នកគាំទ្រចិននិយាយបែបណា ក្រោយ Lisa លេចមុខទៅទស្សនាបាល់ទាត់នៅបារាំង
កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានរាយការណ៍ថា Lisa សមាជិកក្រុម BLACKPINK បានចូលរួមទស្សនាការប្រកួតបាល់ទាត់ UEFA Champions League រវាងក្រុម Paris Saint-Germain និងក្រុម Newcastle នៅកីឡដ្ឋាន Paris Stadium។ ហើយនេះគឺជាការបង្ហាញខ្លួនលើកដំបូងរបស់នាង នៅលើទីលានបាល់ទាត់។

ទោះយ៉ាងនេះក្ដី បើក្រឡេកមើលអ្នកគាំទ្រនៅក្នុងប្រទេសចិនបានកាត់រូបភាព Lisa នៅទីលានបាល់ទាត់បានល្បី ដោយបង្ហោះចូលទៅ Weibo ខណៈដែលអ្នកខ្លះបានថេកឈ្មោះ #Lisa រហូតក្លាយជានិន្នាការលេខ ១នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ចិន។ ក្នុងនោះផងដែរដោយមានអ្នកអានជាង ១៣០ លានដង មតិភាគច្រើនគឺសាទរ និងនិយាយដូចៗគ្នាថា នាងគួរឲ្យស្រលាញ់ និងមានទឹកមុខរីករាយខ្លាំង។
យ៉ាងណាមិញបណ្ដាញអ៉ិនធើណេតជាច្រើននៅចាំបានថា Lisa ត្រូវបានអ្នកគាំទ្រចិនហាមឃាត់មិនឲ្យចូលទឹកដីនេះនិងបានក្លាយជាប្រធានបទក្ដៅគគុក នៅពេលដែលគណនីរបស់ខ្លួននៅលើ Weibo ដែលជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសមួយនេះ ត្រូវបិទដោយមិនដឹងមូលហេតុ។
លើសពីនេះទៀតដែរ សូម្បីតែតារាចិន Angela baby និង Zhang Jia ដែលបានទៅទស្សនាការសម្ដែងរបស់ Lisa ក្នុងកម្មវិធី ក៏ត្រូវអ្នកនិយមលេងអ៊ីនធឺណិតចិនរិះគន់និងហាមឃាត់មិនឲ្យចេញសម្ដែងទាំងអស់មួយរយៈធំ។
ដូច្នេះហើយ ទស្សនិកជាច្រើនអាចនឹងស្មានដឹងថា អ្នកគាំទ្រនៅប្រទេសចិនអាចនឹងរំសាយកំហឹងឬយ៉ាងណា ទើបបានជាបង្ហាញការពេញចិត្តនិងស្រលាញ់នាងត្រលប់មកវិញបែបនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ គ្រប់គ្នាមានតែរង់ចាំបន្តតែប៉ុណ្ណោះថា តើគណនី Weibo របស់ Lisa នឹងត្រូវបើកវិញឬយ៉ាងណា៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទើបទទួលរង្វាន់កិត្តិយសពីស្ដេចអង់គ្លេស ពេលនេះ Lisa បានអាវពិសេសមួយទៀតពីម្ចាស់ក្លិបអ្នកមានបារាំង PSG
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


