ព័ត៌មានជាតិ
កន្លែងដាំកូនឈើឡើងវិញនៅភ្នំតាម៉ៅ ប្រែក្លាយជារមណីយដ្ឋានទាក់ទាញទេសចរ
សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ ដែលជាទីតាំងដាំកូនឈើឡើងវិញមានទំហំជាង ៥០០ ហិកតា បន្ទាប់ពីរដ្ឋាភិបាលបញ្ឈប់ការឈូសឆាយ ផ្ដើមប្រែក្លាយទៅជារមណីយដ្ឋាន ដែលមានទេសចរទៅលេងនាថ្ងៃចុងសប្ដាហ៍។
លោក ញឹក រតនៈពេជ្រ ប្រធានសួនសត្វព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ បានឱ្យដឹងថា សួនភូតគាមភ្នំតាម៉ៅមានទំហំផ្ទៃដី ៥៣០ ហិកតា ក្នុងនោះមានកូនឈើដាំឡើងវិញចំនួន ១៥ ម៉ឺនដើមលើផ្ទៃដី ៥០០ ហិកតា។

លោកថា កូនឈើដែលដាំហើយរស់ មានការលូតលាស់ល្អ និងធំៗ ដែលមានកម្ពស់ជាង ១ ម៉ែត្រ ដល់ជិត ៣ ម៉ែត្រ។បច្ចុប្បន្ន មានប្រជាពលរដ្ឋទៅលេងកម្សាន្តពេលល្ងាចនាថ្ងៃចុងសប្ដាហ៍ប្រមាណជាង ១០០ ដល់ ៣០០ នាក់។
បើតាមលោក ញឹក រតនៈ សួនភូតគាមភ្នំតាម៉ៅ នឹងមានសក្ដានុពលទេសចរខ្លាំង ខណៈអាជ្ញាធរមានផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលមានអាងទឹក ជ្រលងទឹកជ្រោះ ដែលសួនភូតគាមភ្នំតាម៉ៅនេះ មានអាងផ្ទុកទឹករាប់ម៉ឺនម៉ែត្រគីប និងឈើប្រណិតទាក់ទាញទេសចរ។

ផ្ទៃដីឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅមានទំហំផ្ទៃដីសរុប ២ ០២៥ ហិកតា ក្នុងនោះសួនភ្នំតាម៉ៅ មាន ៤៧៤ ហិកតា ព្រៃការពារ ១ ០២១ ហិកតា និងសួនភូតគាម ៥៣០ ហិកតា៕




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


