ព័ត៌មានជាតិ
ការដាំកូនឈើ ជីកស្រះទឹក និងអាងស្តុកទឹក លើផ្ទៃដី ៥៣០ហិកតា នៅតំបន់ភ្នំតាម៉ៅ សម្រេចបានជិត ១០០ភាគរយហើយ
មកដល់ពេលនេះ ការដាំកូនឈើ ជីកស្រះទឹក និងអាងស្តុកទឹក សម្រាប់ស្រោចស្រពកូនឈើ លើផ្ទៃដី ៥៣០ហិកតា នៅតំបន់ភ្នំតាម៉ៅ សម្រេចបានជិត ១០០ភាគរយហើយ។ នេះបើតាមការឲ្យដឹងពីលោកនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយស្រង់ប្រសាសន៍របស់លោកនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ថា គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានបន្តចុះដាំកូនឈើបន្ថែមនៅចន្លោះ កូនឈើប្រណិតដែលបានដាំរួច និងបន្តចុះពិនិត្យមើលស្រះទឹកនិង អាងស្តុកទឹក សម្រាប់ស្រោចស្រពកូនឈើ លើផ្ទៃដី ៥៣០ហិកតា របស់កងវិស្វកម្មបញ្ជាការដ្ឋានអង្គរក្សផ្ទាល់ ដែលអនុវត្តន៍ការងារជិតរួចរាល់ ១០០ភាគរយហើយ។

លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា-ឧកញ៉ា លោក-លោកស្រី ជាថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន សប្បុរសជននានា ដែលបានចូលរួមដាំកូនឈើផ្ទាល់នៅតំបន់ភ្នំតាម៉ៅ ថែមទាំងបាននាំយកនូវអំណោយគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាខ្លះផង សម្រាប់បំប៉នកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលមានកងវិស្វកម្មរបស់បញ្ជាកាដ្ឋានអង្គរក្សផ្ទាល់ ដែលបានអនុត្តន៍ការងារឈួសឆាយ កាយកប់សម្អាតដី សម្រាប់ដាំកូន ឈើប្រណិត ជីកស្រះ ជីកអាងស្តុកទឹក សម្រាប់ស្រោចស្រពកូនឈើនៅរដូវប្រាំង។

ក្នុងនោះដែរ ក្រុមការងារបញ្ជាការដ្ឋានអង្គរក្ស ក៏បានឈួសឆាយធ្វើផ្លូវចេញចូលខ្វាត់ខ្វែងយ៉ាងងាយស្រួល សម្រាប់ភ្ញៀវជាតិ-អន្តរជាតិចេញចូលទស្សនាកម្សាន្ដ ក្នុងសួនឧទ្យានកូនឈើប្រណិតភ្នំតាម៉ៅ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ។

លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានអញ្ជើញប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកទស្សនាកម្សាន្ដ នៅក្នុងតំបន់ឧទ្យានសួនកូនឈើប្រណិតភ្នំតាម៉ៅ ដែលមានកូនឈើប្រណិតយ៉ាងស្រស់ស្អាតនិងមានស្មៅ ដើមឈើ អមស្រះទឹក អាងស្តុកទឹក ដែលមានទេសភាពស្រស់បំព្រងគួរឲ្យចង់គយគន់៕





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


