Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​មហាសន្និបាត​វិសាមញ្ញ​ជូន​សមាជិក​គណបក្ស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

បានផុស

នៅ

លោក ហេង សួរ សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែធ្នូ ឆ្នាំ​២០២៣ នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​សាល​ប្រជុំ​ទីស្ដីការ​គណបក្ស​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ទៅកាន់​សមាជិក​ប្រមាណ​ជាង​៥០០​រូប លោក ហេង សួរ បាន​បញ្ជាក់​អំពី​ការសម្រេច​របស់​មហាសន្និបាត​គណបក្ស​ក្រោម​វត្តមាន​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស និង​សម្តេច​អនុប្រធាន​ទាំង​៤​រូប​ដោយ​ជ្រើសតាំង​សម្ដេច​មហា​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

បន្ថែម​ពេលនេះ លោក ហេង សួរ ក៏បាន​បញ្ជាក់​ទៅកាន់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អំពី​ការសម្រេច​បោះឆ្នោត​ជ្រើសរើស​ជ្រើសតាំង​បន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្ដាល​ចំនួន​៤៩៦​រូប​ដែល​ធ្វើ​ឲ្យ​បរិមាណ​សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​សរុប​១៣១២​រូប និង​ការសម្រេច​បញ្ចូល​សមាជិក​គណអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ចំនួន​២៣​រូប​បន្ថែមទៀត​ផងដែ​រ​។​

​ទន្ទឹមនឹងនោះ លោក ហេង សួរ បាន​ជំរុញ​ឱ្យ​គណបក្ស​មូលដ្ឋាន​ពង្រឹង​ការកសាង​សមាជិកភាព និង​អនុវត្ត​ឱ្យ​ល្អប្រសើរ​នូវ​គោលនយោបាយ​របស់​គណ​បក្ស​ដើម្បី​ថែរក្សា​សន្តិភាព ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​បង្កើត​សមិទ្ធផល​ធំៗ​ថ្មីៗ​ទៀត​ក្នុងការ​អភិវឌ្ឍ​ជាតិ​មាតុភូមិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម