ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ណែនាំ សាលារាជធានី រក្សាសន្តិសុខ សុវត្ថិភាព ក្នុងឱកាសចូលឆ្នាំសាកល
លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុក្ខដាក់ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមក កម្សាន្តនៅរាជធានីភ្នំពេញ នាឱកាសចូលឆ្នាំសាកល ឆ្នាំ២០២៣-២០២៤ ខាងមុខនេះ ពិសេសទីតាំងនានាដែលរៀបចំព្រឹត្តិការណ៍ និងការប្រគុំតន្ត្រី សិល្បៈមានភាពសប្បាយរីករាយ និងប្រកបដោយសុវត្ថិភាព។

ការណែនាំនេះ បានធ្វើឡើងក្នុង ពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់រដ្ឋបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។

លោក ប្រាក់ សំអឿន បានជំរុញឱ្យរដ្ឋបាលរាជធានី បន្ដទប់ស្កាត់ និងបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ ការជំរិតទារប្រាក់ បទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងសកម្មភាពក្មេងទំនើងជាដើម។

លោក ប្រាក់ សំអឿន បានបន្តថា ផ្អែកតាមផែនការយុទ្ធសាស្ត្រទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក កងកម្លាំងនគរបាល ចរាចរណ៍ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់។ ត្រូវបន្តពង្រឹងទាំងគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈតាមរយៈការពង្រឹង និងកែលម្អស្ថាប័នសាធារណៈនៅគ្រប់ថ្នាក់ឲ្យក្លាយ ជារដ្ឋបាលទំនើប មានសមត្ថភាព និងស្អាតស្អំ។

លោកបានបញ្ជាក់ថា ក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសលើវិស័យនគរូបនីយកម្មនិងសំណង់ ការវិនិយោគ និងសេវាកម្ម។ល។ ទន្ទឹមនឹងការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សនេះ រាជធានីភ្នំពេញក៏ជួបនឹងបញ្ហាប្រឈមមួយចំនួនដូចជាការ សាងសង់សំណង់ខុសច្បាប់ បញ្ហាអនាម័យបរិស្ថាន សោភ័ណ្ឌភាពទីក្រុង ការគ្រប់គ្រងកាកសំណល់ ទឹកកខ្វក់ ការកកស្ទះចរាចរ ជំនន់ទឹកភ្លៀងជាដើម។ ដូច្នេះលោកសូមលើកទឹកចិត្តដល់រដ្ឋបាលរាជធានី ភ្នំពេញត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមទាំងនេះបន្ថែមទៀត ដោយគិតគូររៀបចំផែនការ និងវិធានការនានាដែលត្រូវអនុវត្តជាក់ស្តែង ដោយផ្អែកលើផែនការមេប្រើប្រាស់ដីធ្លីរបស់រាជធានីភ្នំពេញ ឆ្នាំ២០៣៥, ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពី ទីក្រុងឆ្លាត និងមានចីរភាព ឆ្នាំ២០២២-២០៣៥។

លោក ប្រាក់សំ អឿន ក៏បានស្នើថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងការប្រឡងជ្រើសរើសមន្ត្រីរាជការ ការគ្រប់គ្រង និងចាត់ចែងមន្ត្រីរាជការ ការដំឡើងថ្នាក់ ឋានន្តរស័ក្ត និងការតែងតាំងមុខតំណែង ត្រូវតែមានតម្លាភាព និងគណនេយ្យភាព មិនបក្សពួកនិយម និងគ្រួសារនិយមនោះឡើយ។ ផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញការងារបានល្អ មានសមត្ថភាពមានស្នាដៃ និងជំរុញការបណ្តុះបណ្តាលជំនាញ និងកសាងសមត្ថភាពដល់មន្ត្រីរាជការឱ្យសមស្របទៅនឹងការវិវត្ត នៃការងារ និងបច្ចេកវិទ្យាឌីជីថល៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


