ជីវិតកម្សាន្ដ
តើ នាយ ក្រិន សុខទុក្ខយ៉ាងណា ក្រោយបាត់មុខពីសិល្បៈមួយរយៈធំ?
មហាជន និងអ្នកគាំទ្រ កត់សម្គាល់ថា ការបាត់ដំណឹងពីសិល្បៈរបស់ នាយ ក្រិន នេះ គឺចាប់តាំងពីនាយជួបរឿងអកុសល ត្រូវបែកបាក់ភរិយាទី ២ ដោយសារលួចផិតក្បត់មានអ្នកថ្មីរហូតឈានដល់ផ្លូវលែងលះគ្នា។ មិនតែប៉ុណ្ណោះ អាជីពបើកហាងរបស់ នាយ ក្រិន ក៏ត្រូវបានបិទទ្វារទាំងស្រុង ព្រោះក្ស័យធន។

បន្ទាប់ពីកើតមានរឿងរ៉ាវនេះឡើង តារាកំប្លែងមាឌល្អិតអភ័ព្វស្នេហ៍ លោក ទេស សុជន ហៅ នាយក្រិន កាលពីអំឡុងឆ្នាំ ២០២១ កន្លងទៅ បានធ្លាក់ខ្លួនឈឺ តែក្រោយព្យាបាលជំងឺ លោកក៏បានជា សះស្បើយឡើងវិញ។ យ៉ាងណា រហូតមកទល់ពេលនេះ នាយ ក្រិន បាត់ដំណឹងសូន្យឈឹងពីអាជីពសិល្បៈតែម្ដង។ ជាមួយនោះ ហេតុផលនេះ ទើប កាលពីចុងឆ្នាំ ២០១៩ នាយ ក្រិន បានសម្រេចវេចបង្វេច និងនាំកូនៗ ទាំង ៣ នាក់ យ៉ាងកម្សត់ ចាកចេញពីរាជធានីភ្នំពេញ ទៅរស់នៅឯស្រុកកំណើតនៅខេត្តបាត់ដំបង។ ការបាត់មុខយូរពីអាជីពសិល្បៈ ក៏មានទស្សនិកជន និងអ្នកគាំទ្រមួយចំនួន កើតចម្ងល់នាំគ្នាសួរនាំពីរឿងរ៉ាវរបស់នាយ ក្រិន ផងដែរ។

ដោយឡែកបើតាមការបញ្ជាក់នៅក្នុងការ Live ជាលើកដំបូងរបស់ នាយ ក្រិន កាលពីថ្មីៗ នេះ បាននិយាយថា បច្ចុប្បន្នលោកកំពុងរស់នៅជាមួយកូនៗ ទាំង ៣ នាក់ ឯស្រុកកំណើតខេត្តបាត់ដំបង។ ចំណែកសុខទុក្ខរបស់នាយសព្វថ្ងៃ គឺសុខជាធម្មតា ខណៈកន្លងមកដើរសម្ដែងតាមរោងល្ខោនបាសាក់ ប៉ុន្តែទើបតែមួយរយៈនេះស្ងាត់មិនសូវមានគេហៅ ឬ ជួល។

ជាមួយគ្នា នៃការលេចមុខតាមរយៈការ Live នេះដែរ នាយ ក្រិន បានលើកឡើងបន្ថែមថា មូលហេតុដែលលោកបាត់មុខពីសិល្បៈកំប្លែងមួយរយៈធំ ដោយសារតែតាមស្ថានីយទូរទស្សន៍គេបិទមិនឲ្យមានកម្មវិធីកំប្លែងដូចមុន។ ក្នុងពេលនេះដែរ នាយ ក្រិន ក៏បានប្រកាសលក់ដី និងផ្ទះដែលរស់នៅនាខេត្តបាត់ដំបងផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន