ជីវិតកម្សាន្ដ
នាយ ក្រិន ទទួលថវិការឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចប៊ុន រ៉ានី ចំនួន ២០លានរៀល
តារាកំប្លែងមាឌល្អិត នាយ ក្រិន ដែលកំពុងតែប្រឈមមុខនឹងជំងឺរលាកស្រោមខួរក្បាលធ្ងន់ បានទទួលថវិការឧបត្ថម្ភចំនួន ២០លានរៀល ពីសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចប៊ុន រ៉ានី ដើម្បីជួយសម្រួលការខ្វះខាត និងការព្យាបាល។

បើតាមការបញ្ជាក់ឱ្យដឹងរបស់តារាជើងចាស់លោក សាវិន ហ្វីលីព បានរៀបរាប់ថានាយក្រិន ទទួលបានថវិការឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន និង សម្ដេច ប៊ុន រ៉ានី ចំនួន២០លានរៀលព្រឹកនេះគាត់ប្រាប់ខ្ញុំថាគាត់មានអារម្មណ៍ថានឹកឪពុកគាត់ខ្លាំងដែលកំពុងឈីធ្ងន់នៅឯស្រុក គាត់មិនទាន់ដឹងទេថា ពេលនេះឪពុកគាត់បានចែកឋានបាត់ហេីយ។
លោក សាវិន ហ្វីលីព បានឱ្យដឹងថាតារាកំប្លែងនាយ ក្រិនត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ដោយសារជំងឺ រលាកស្រោមខួរក្បាលធ្ងន់ធ្ងរខណ:ដែលពេលនេះនាយ ក្រិន កំពុងតែមានទុក្ខជាន់លើទុកបន្ទាប់ពីលោក ឪពុកជាទីស្រលាញ់ក៏បានចែកឋានផងនោះ។
គួរបញ្ជាក់ថា បន្ទាប់បាត់វត្តមានពីសិល្ប:មួយរយ:ធំកន្លងទៅ តារាកំប្លែងមាឌល្អិតកម្សត់ស្នេហ៍នាយ ក្រិន កាលពីថ្មីៗនេះបានបញ្ជាក់ថាបច្ចុប្បន្នលោកកំពុងរស់នៅជាមួយកូនៗទាំង៣នាក់ ឯស្រុកកំណើតខេត្តបាត់ដំបង ដោយប្រកបរបរចិញ្ចឹមមាន់ទាដើម្បីបានប្រាក់កម្រៃចិញ្ចឹមខ្លួននិងកូនៗទាំង៣ ដែលកំព្រាម្តាយ៕ ដោយ: ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


