ជីវិតកម្សាន្ដ
នាយ ក្រិន ទទួលបានការអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ស្អែកនេះហើយ បន្ទាប់ពីស្ថានភាពជំងឺធូរស្បើយ
តារាកំប្លែងមាឌល្អិត នាយ ក្រិន បន្ទាប់ពីចូលសម្រាកព្យាបាលនៅពេលជាច្រើនថ្ងៃកន្លងមកនោះ ពេលនេះ អាការ:ជំងឺមានសភាពធូរស្រាលឡើងវិញ ខណ:ក្រុមគ្រួពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ នៅថ្ងៃទី២៥ ខែមីនាស្អែកនេះហើហយ ដេីម្បីត្រឡប់ទៅជួបកូនៗនៅឯផ្ទះខេត្តបាត់ដំបង។

តារាកំប្លែង នាយ ក្រិន ថ្មីៗនេះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រនាក្រុងភ្នំពេញក្រោយ
សម្រាកព្យាបាលនៅមន្ទីពេទ្យឯកជនមួយក្នុងខេត្តបាត់ដំបងដោយសាររោគសញ្ញាជាជំហានដំបូងគឺរលាកត្រចៀកធ្ងន់ធ្ងរ និង មានមេរោគក្នុងឈាមដល់ថ្នាក់វ ង្វេងស្មារតីថែមទៀតពោលគឺ ស្គាល់មុខអ្នកជុំវិញខ្លួន តែមិនស្គាល់ឈ្មោះ។
ដោយសារតែស្ងានភាពជំងឺធ្ងន់ធ្ងរលោកតារាសម្តែងលោក សាវិន ហ្វីលីព ដែលជាអ្នកសិល្ប:ស្និតស្នាលនឹងនាយ ក្រិនក៏បានសម្រេចបញ្ជូនតារាកំប្លែងរូបនេះមកកាន់មន្ទីរពេទ្យធំនៅភ្នំពេញ ដោយមានការជួយជ្រោមជ្រែងមើលថែពីអតីតដៃគូសិល្បៈកំប្លែងរួមក្រុម ប្រិមប្រិយ យ៉ាងយកចិត្តទុកដាក់បំផុត។ទោះបីយ៉ាង ណាក្រោយលទ្ធផលបង្ហាញថា នាយ ក្រិន មានជំងឺរ លាកស្រោមខួរក្បាលក្រុមគ្រូពេទ្យតម្រូវឱ្យសម្រាកព្យាបាល និងតាមដានសុខភាពប្រមាណ២សប្តាហ៍ផងដែរ។
ដោយឡែកស្របពេលដែលស្ថានភាពជំងឺធូរស្រាលឡើងវិញនោះនាយ ក្រិននឹងត្រូវចេញពីមន្ទីរពេទ្យនៅ ថ្ងៃស្អែកដេីម្បីត្រលប់ទៅជួបកូនៗនៅបាត់ដំបងវិញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីតារាសម្តែងលោក សាវិន ហ្វីលីព នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ខណ:មហាជនអ្នកគាំទ្របង្ហាញការជូនពរនិងអបអរ។
សូមជម្រាបថា ក្រោយពីតារាកំប្លែងមានមាឌតូចល្អិតមានជំងឺហើយឪពុកបង្កើតបានទទួលមរណភាព ដោយឡែកកូនៗរបស់នាយក្រិនទាំង៣ក៏បានឈប់រៀនដើម្បីជួយមើលថែឪពុកនិងនៅមើលផ្ទះសំបែង។ដោ យក្តីអាណិតនិងយកចិត្តគិតគូពីអនាគតពីសម្ដេចអ គ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធា នកាកបាទក្រហមកម្ពុជាដើម្បីរៀបចំអនាគតកូនៗ បានចូលរៀនដើម្បីអនាគតភ្លឺស្វាង៕ដោយ: ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


