ជីវិតកម្សាន្ដ
នាយក្រិន រលាកត្រចៀកធ្ងន់ធ្ងរ ដល់ថ្នាក់វង្វេងស្មារតី ត្រូវបញ្ជូនទៅពេទ្យកាល់ម៉ែត្រ ដើម្បីសង្គ្រោះបន្ទាន់
នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោក សាវិន ហ្វីលីព បានបញ្ជាក់ពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺរបស់នាយក្រិន ខណៈដែលកាន់តែធ្ងន់ធ្ងរដោយសារមេរោគទ្បេីងពេញឈាម និងខួរក្បាល ដល់ថ្នាក់វង្វេងស្មារតី ទើបត្រូវបង្ខំចិត្តបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្របន្ទាន់ ដេីម្បីសង្រ្គោះជីវិត។

ក្នុងវីដេអូជិត ២នាទី លោក ហ្វីលីព បានរៀបរាប់ពីស្ថានភាពតារាកំប្លែងដ៏កម្សត់រូបនេះ ក្នុងស្ថានភាពស្ទើរតែបាត់ស្មារតីលើគ្រែពេទ្យ និងត្រៀមបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ក្រុងភ្នំពេញ នារសៀលនេះ ដើម្បីសង្គ្រោះបន្ទាន់។
ស្ថានភាពរបស់នាយក្រិននាពេលនេះ បានធ្វើឱ្យសាធារណជន និងអ្នកគាំទ្ររបស់នាយក្រិនទាំងក្នុងប្រទេស និងក្រៅប្រទេស មានការបារម្ភ និងអាណិតអាសូរចំពោះលោកផងដែរ។
បើតាមលោក សាវិន ហ្វីលីព ថវិកាសម្រាប់ចំណាយលើការព្យាបាលតារាកំប្លែងរូបនេះ គឺមួយផ្នែកបានពីលោក ហ៊ុន គឹមជាតិ និងជំទាវ ហាក់ ដាណា ដែលបានបរិច្ចាគ ១០០០ដុល្លារ ជួយនាយក្រិនផងដែរ។
លោក សាវិន ហ្វីលីព ក្នុងនាមជារៀមច្បង និងអ្នកស្និតស្នាល បានជួសមុខឱ្យក្រុមគ្រួសាររបស់នាយក្រិនផ្ទាល់ ថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ព្រមនិងស្នើរសប្បុរសជនដែលមានបំណងជួយពោះម៉ាយកម្សត់កូន ៣រូបនេះ ចូលរួមបរិច្ចាគផងដែរ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


