ព័ត៌មានជាតិ
គិតត្រឹមឆ្នាំ ២០២៣ រោងចក្រកាត់ដេរជាង ៧០០ កន្លែង មានទារកដ្ឋានសម្រាប់មើលថែកូនៗ កម្មករ
គិតរហូតមកដល់ឆ្នាំ ២០២៣ នេះ រោងចក្រកាត់ដេរជាង ៧០០ កន្លែង ក្នុងចំណោមរោងចក្រកាត់ដេរប្រមាណជាង ៩០០ កន្លែង នៅទូទាំងប្រទេស មានទារកដ្ឋានសម្រាប់មើលថែទាំកូនៗ កម្មករ-និយោជិត។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣០ ធ្នូ នេះថា យោងតាមស្វ័យប្រកាស គិតមកដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ មានរោងចក្រផ្នែកកាត់ដេរចំនួន ៧១៣ កន្លែង ក្នុងចំណោមរោងចក្រកាត់ដេរសរុបចំនួន ៩២១ រោងចក្រ មានទារកដ្ឋានសម្រាប់មើលថែទាំកូនៗ របស់កម្មករ-និយោជិត។

លោកបានបន្តថា ចំនួនទារកដ្ឋាននៅតាមរោងចក្រអាចមានច្រើនជាងនេះ ដោយសារតែរោងចក្រខ្លះមិនទាន់បានជូនដំណឹងមកក្រសួងនៅឡើយទេ។ លោកបន្តទៀតថា ការមានទារកដ្ឋាននៅតាមរោងចក្រនេះ ពិតជាមានសារសំខាន់ណាស់ក្នុងការជួយសម្រួលដល់ការលំបាករបស់កម្មករ-និយោជិត ដោយមិនចាំបាច់បញ្ជូនកូនៗ ខ្លួន ទៅស្រុកកំណើតឲ្យឪពុកម្ដាយមើលថែទាំជំនួសទេ។ក្នុងនោះ ឪពុកម្តាយ ក៏បានរស់នៅក្បែរកូន ថ្នាក់ថ្នមកូន ដែរ។ បន្ថែមនោះ ឪពុកម្តាយ ក៏ទទួលបានការផ្តល់កម្លាំងចិត្ត និងពេលវេលាក្នុងការបំពេញការងារ។ មិនតែប៉ុណ្ណោះ ឪពុកម្ដាយ ក៏មានទំនុកចិត្តក្នុងការរស់នៅ និង ចិញ្ចឹមបីបាច់កូន ហើយអាចមានពេលវេលាអប់រំប្រកបដោយគុណភាព សីលធម៌ ដល់កូនៗ ទៀតផង។

លោក កត្តា អ៊ន បានអំពាវនាវដល់ទារកដ្ឋាន សូមផ្តល់តម្លៃសមស្រប ដើម្បីកម្មករ-និយោជិត មានលទ្ធភាពយកកូនទៅផ្ញើ កុំឲ្យប៉ះពាល់ប្រាក់ចំណូលរបស់ពួកគាត់។ ក្នុងនោះ លោក បានលើកទឹកចិត្តប្រជាពលរដ្ឋ ក៏ដូចជានិយោជក សូមវិនិយោគលើផ្នែកទារកដ្ឋាន និងមតេយ្យសិក្សា ឲ្យបានច្រើន តាមរោងចក្រនានា នៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករ-និយោជិត ក្នុងការផ្ញើកូនៗ ឲ្យគេជួយថែទាំប្រចាំថ្ងៃ ឬ បញ្ជូនកូនទៅសិក្សាពេញ ១ ថ្ងៃ ដែលបានជួយសម្រាលបន្ទុកដល់ឪពុកម្ដាយ ខណៈកន្លងមកពេលកម្មការិនីសម្រាលកូន តែងតែផ្ញើទៅឪពុកម្ដាយនៅស្រុកកំណើតជួយមើលថែទាំចៅៗ រហូតដល់ធំ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


