ព័ត៌មានអន្ដរជាតិ
មានក្រុមចេញមុខទទួលខុសត្រូវ ចំពោះអំពើភេរវកម្មនៅអ៊ីរ៉ង់
បន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសបដិសេធជាប់ពាក់ព័ន្ធអំពើភេរវកម្មនៅប្រទេសអ៊ីរ៉ង់ ដែលផ្តាច់ជីវិតមនុស្សជិត១០០នាក់ ពេលនេះមានក្រុមមួយបានចេញមុខទទួលខុសត្រូវហើយ។

នៅថ្ងៃសុក្រទី៥ខែមករា ក្រុមរដ្ឋឥស្លាម (IS) និយាយថា ខ្លួនគឺជាអ្នកវាយប្រហារបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសអ៊ីរ៉ង់ ទៅលើហ្វូងមនុស្ស ដែលកំពុងប្រារព្ធខួបនៃការធ្វើឃាត មេទ័ព Qasem Soleimani។
ក្រុម IS បានអះអាងតាមរយៈឆានែល Telegram របស់ខ្លួន ហើយក្រោយមក ក្រុមនេះ បានបញ្ចេញរូបភាពមួយសន្លឹកនៅលើបណ្តាញព័ត៌មាន Amaq បង្ហាញបុរសពាក់ស្រោមមុខពីរនាក់ ដែលខ្លួនបញ្ជាក់ថា ជាអ្នកប្រព្រឹត្ត។
តាមរបាយការណ៍ ជនបំផ្ទុះគ្រាប់បែកអត្តឃាតទីមួយ បានបំផ្ទុះគ្រាប់បែកដែលភ្ជាប់ជាមួយខ្សែក្រវាត់របស់គាត់ ក្នុងចំណោមហ្វូងមនុស្ស ហើយជនបំផ្ទុះគ្រាប់បែកទីពីរ បានវាយប្រហារតាមពីក្រោយ ចន្លោះពេលប្រហែល២០នាទីពីគ្នា។

ក្រុម IS បានប្រាប់ទៀតថា អ្នកវាយប្រហារមានឈ្មោះ Omar al-Muwahid និង Sayfullah al-Mujahid។
ការអះអាងទទួលខុសត្រូវនេះកើតឡើង ក្រោយពេលមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានប្តេជ្ញាសងសឹកសត្រូវនិងឧក្រិដ្ឋជន ដែលនៅពីក្រោយការវាយប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់សាធារណរដ្ឋឥស្លាម។
លោក Khamenei ប្រកាសថា សត្រូវនិងឧក្រិដ្ឋជនប្រឆាំងប្រជាជាតិអ៊ីរ៉ង់ បានបង្កើតគ្រោះមហន្តរាយជាថ្មីម្តងទៀត ហើយសម្លាប់មនុស្សជាទីស្រឡាញ់មួយចំនួនធំនៅ Kerman។ គ្រោះមហន្តរាយនេះនឹងមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរជាទីបំផុត។

សូមបញ្ជាក់ជាថ្មី លោក Soleimani ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២០ ហើយចាប់តាំងពីពេលនោះមក ស្ថានការណ៍តំបន់មជ្ឈិមបូព៌ា បានឡើងកម្តៅឈានដល់កម្រិតធ្ងន់ធ្ងរបំផុត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ីរ៉ង់ ប្រកាសសងសឹក ក្រោយការបំផ្ទុះគ្រាប់បែក សម្លាប់មនុស្សជិត ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


