ព័ត៌មានអន្ដរជាតិ
ប៉ូលិសចាប់ឃុំខ្លួនបុរសម្នាក់ទៀត សង្ស័យឃុបឃិតជាមួយជនដៃដល់ហក់ចាក់ ក មេបក្សប្រឆាំង កូរ៉េខាងត្បូង
ទីភ្នាក់ងារព័ត៌មាន Yonhap បានចុះផ្សាយថា ប៉ូលិសបានចាប់ឃុំខ្លួនបុរសម្នាក់ទៀតវ័យ ៧០ ឆ្នាំក្រោមបទសង្ស័យឃុបឃិត និងសមគំនិតជាមួយជនដៃដល់ក្នុងការវាយប្រហារចាក់កញ្ចឹង ក លោក Lee Jae-myung មេបក្សប្រឆាំងដ៏ធំបំផុតរបស់កូរ៉េខាងត្បូងកាលពីសប្ដាហ៍មុន ។

មន្ត្រីប៉ូលិសទីក្រុង Busan បានដាក់ឃុំខ្លួនបុរសរូបនេះជាបណ្ដោះអាសន្នក្រោមបទសង្ស័យជួយលាក់បាំងការប្រព្រឹត្តបទល្មើសរបស់ជនដៃដល់នាមត្រកូល Kim ដែលមានវ័យ ៦៧ ឆ្នាំ ទោះបីជាជនសង្ស័យបានដឹងពីគម្រោងការប៉ុនប៉ងធ្វើឃាតនេះហើយក៏ដោយ ហើយប៉ូលិសក៏សុំរក្សាសិទ្ធិមិនទាន់បញ្ចេញអត្តសញ្ញាណជនសង្ស័យរូបនេះផងដែរ ។
ទន្ទឹមនោះ មុនពេលប្រព្រឹត្តបទល្មើស ជនដៃដល់នាមត្រកូល Kim ក៏បានសរសេរ “លិខិតសូមទោស” មួយច្បាប់ផងដែរ ដើម្បីរ៉ាយរ៉ាប់ពីមូលហេតុនៃការធ្វើសកម្មភាព និងជំនឿនយោបាយរបស់ខ្លួន ហើយបន្ទាប់មកជនសង្ស័យវ័យ ៧០ ឆ្នាំខាងលើក៏បានព្រមព្រៀងទទួលយក និងដាក់ចិត្តដាក់កាយផ្ញើសំបុត្រនេះជំនួសជនដៃដល់ ទៅតាមទីតាំងដែលបានកំណត់ ។

ពាក់ព័ន្ធនឹងជំនឿនយោបាយនេះដែរ ជនដៃដល់មានការថ្នាំងថ្នាក់ចិត្ត និងខឹងសម្បារយ៉ាងខ្លាំងចំពោះលោក Lee រួមជាមួយនឹងបញ្ហាស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសជាតិផង ។ ក្នុងលិខិតនោះជនដៃដល់ដែលមាននាមត្រកូល Kim បានសរសេររ៉ាយរ៉ាប់ថា សេដ្ឋកិច្ចជាតិរបស់កូរ៉េខាងត្បូងនឹងត្រូវដួលរលំ មិនថាអ្នកណាឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែមីនា ឆ្នាំ២០២២ នោះទេ ។
គួរបញ្ជាក់ថា លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏ធំបំផុតរបស់កូរ៉េខាងត្បូងត្រូវបានជនដៃដល់នាមត្រកូល Kim ដកកាំបិតហក់ទៅចាក់កញ្ចឹង ក ខាងឆ្វេងកាលពីពេលវេលាម៉ោង ១០ និង ២៧ នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅពេលដែលអ្នកនយោបាយវ័យ ៥៩ ឆ្នាំរូបនេះចុះទៅទីក្រុងកំពង់ផែ Busan ហើយជនដៃដល់ក៏ត្រូវចាប់ខ្លួននៅនឹងកន្លែងផងដែរ ខណៈបច្ចុប្បន្នតុលាការកំពុងរង់ចាំព័ស្តុតាងពីការស៊ើបអង្កេតរបស់ប៉ូលិសដើម្បីចេញការចោទប្រកាន់ជាផ្លូវការ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ហេតុអ្វីបានជាប៉ូលិសមិនទាន់បញ្ចេញឈ្មោះពេញជនដៃដល់ហក់ចាក់កញ្ចឹង ក មេបក្សប្រឆាំង កូរ៉េខាងត្បូង?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


