Connect with us

ព័ត៌មានជាតិ

អ្នកក្លែងបន្លំសញ្ញាបត្រទុតិយភូមិ ប្រលងចូលវិស័យសុខាភិបាល ប្រឈមជាប់ពន្ធនាគារ ដល់ ១០ ឆ្នាំ

បានផុស

នៅ

អ្នកក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងការដាក់ពាក្យចូលរួមប្រឡងជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលនានា នឹងប្រឈមជាប់ពន្ធនារពី ៥ ទៅ ១០ ឆ្នាំ។ ទោះបីប្រឡងជាប់ ហើយចេញទៅប្រកបវិជ្ជាជីវៈពេទ្យ ហើយក៏ដោយ ក៏នឹងដកសញ្ញាបត្រវិញ ព្រមទាំងទទួលការផ្តន្ទាទោសតាមច្បាប់ផងដែរ។ នេះបើយោងតាមការផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅមុននេះ។

សញ្ញាបត្រគំរូ

តាមរយៈសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានឱ្យដឹងថា កន្លងមកគណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ធ្លាប់បានរកឃើញមាននិស្សិតក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះនិស្សិតប្រឡងជ្រើសរើសជាប់ចូលរៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលនានា ជាបន្តបន្ទាប់។

ក្នុងគោលបំណងបញ្ចប់ការក្លែងបន្លំឯកសារសាធារណៈមានជាអាទិ៍៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់កិត្យានុភាពគ្រូពេទ្យ និងលើកកម្ពស់តម្លៃ នៃសីលធម៌សេចក្តីថ្លៃថ្នូរក្នុងសង្គម ចាប់ពី ឆ្នាំសិក្សា២០២៣-២០២៤ តទៅ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ នឹងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជានានា ដោយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ តាមបញ្ញត្តិមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ ស្តីពី បទក្លែងបន្លំឯកសារសាធារណៈ ចែងថា “ការក្លែងបន្លំ ប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិអត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៥ (ប្រាំ) ទៅ១០ (ដប់) ឆ្នាំ”។ ដោយមិនលើកលែង មិនយោគយល់ មិនអត់ឱន មិនអនុគ្រោះឡើយ ចំពោះបុគ្គលជាបេក្ខជនដែលបានប៉ុនប៉ង ឬក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារសាធារណៈពាក់ព័ន្ធដទៃទៀតតាមរូបភាពណាក៏ដោយ ក្នុងការដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិ។

និស្សិតដែលធ្លាប់ត្រូវបានគណៈកម្មាធិការប្រឡងថ្នាក់ជាតិ លុបឈ្មោះចេញពីបញ្ជីឈ្មោះ និស្សិតប្រឡងជ្រើសរើសជាប់កន្លងទៅ មិនត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិជាថ្មី ឡើងវិញទៀតឡើយ។

អំពើនៃការក្លែងឯកសារសាធារណៈ ទោះបី បានទទួលសញ្ញាបត្រចេញទៅប្រកបវិជ្ជាជីវៈពេទ្យ ហើយក៏ដោយ ប្រសិនបើរកឃើញថា មានការប្រើឯកសារក្លែងបន្លំ នឹងត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ដកហូតសញ្ញាបត្រនៅពេលណាក៏បានដោយមិនគិតពីរយៈពេលសោះឡើយ។ អំពើនៃការប្រើប្រាស់ឯកសារ សាធារណៈក្លែងបន្លំនឹងត្រូវគិតអាជ្ញាយុកាលចាប់ពីថ្ងៃដែលត្រូវបានរកឃើញឯកសារជាកម្មវត្ថុ នៃអំពើល្មើស នោះតទៅ (មិនគិតពីថ្ងៃដែលបានប្រព្រឹត្តនោះទេ)។

ដូច្នេះ សូមសិស្សានុសិស្សដែលមានឯកសារក្លែងក្លាយ និងមានបំណងដាក់ពាក្យចូលរួមការ ប្រឡងថ្នាក់ជាតិ សូមកុំមកដាក់ពាក្យប្រឡងចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល នានា ដែលនឹងនាំឱ្យមានផលវិបាកកើតឡើងដល់ខ្លួនឯង ហើយនាំឱ្យខាតបង់ពេលវេលា ថវិកាខ្លួនឯង និង ក្រុមគ្រួសារទាំងមូល ព្រមទាំងប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរផ្ទាល់ខ្លួនឯងទៀតផង។ សិស្សានុសិស្ស ដែលមិនមានសញ្ញាបត្រទុតិយភូមិអាចអញ្ជើញទៅដាក់ពាក្យប្រឡងនៅផ្នែក ឬវិស័យផ្សេងទៀតបាន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៧ នាទី មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៣ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

ព័ត៌មានជាតិ៣ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង រួមដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការដោះស្រាយ​ការបាញ់មីស៊ីលរបស់ កូរ៉េខាងជើង

ព័ត៌មានជាតិ៣ ម៉ោង មុន

ទូតអង់គ្លេស៖ រាជរដ្ឋាភិបាលថ្មីរបស់សម្ដេច ហ៊ុន ម៉ាណែត មានសកម្មភាពមមាញឹក ពិសេសការជំរុញពាណិជ្ជកម្ម

Sokha Hotels

ព័ត៌មានពេញនិយម