កីឡា
កូនខ្មែរ-អាមេរិក Burton ទទួលបានកុងត្រា៤ឆ្នាំនៅក្លិប Austin លីគកំពូលអាមេរិក
ក្លិប Austin FC បានប្រកាសផ្ដល់កុងត្រារយៈពេល៤ឆ្នាំ ជាមួយកីឡាករវ័យ១៧ឆ្នាំ Micah Burton ដែលជាយុវជនរបស់ក្លិបស្រាប់ក្នុងការផ្ដល់ឱកាសឲ្យឡើងមកលេងនៅលីគកំពូលសហរដ្ឋអាមេរិក។

Burton បាននិយាយថា ៖«ខ្ញុំអរគុណខ្លាំងណាស់ចំពោះគ្រួសាររបស់ខ្ញុំ គ្រូបង្វឹក មិត្តរួមក្រុម និងអ្នកគ្រប់គ្នាដែលបានជួយខ្ញុំមកដល់ចំណុចមួយនេះ។ ដើម្បីទទួលបានឱកាសប្រកួតប្រជែងនៅលីគកំពូល MLS គឺជាគោលដៅរបស់ខ្ញុំអស់រយៈពេលជាយូរ។ ខ្ញុំនឹងបន្តជំរុញខ្លួនឯងក្នុងការហ្វឹកហាត់បន្ថែមជារៀងរាល់ថ្ងៃ»។
ក្នុងរដូវកាល MLS NEXT Pro ឆ្នាំ២០២៣ កីឡាករ Burton បានបង្ហាញខ្លួនចំនួន២៤ដង ជាប់ជម្រើសដំបូង១៤លើក ស៊ុតបញ្ចូលទីបាន២គ្រាប់ បញ្ជូនបាល់ចំនួន១៥ដង និងអត្រាជោគជ័យ ៨៥.៣% ជួយឲ្យ Austin FC II បានឈ្នះពានរង្វាន់លីគ។ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ Burton បានក្លាយជាអ្នកស៊ុតបញ្ចូលទីអាជីពវ័យក្មេងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តក្នុងក្នុងជំនួបរវាងក្រុម St. Louis CITY2 ។

លោក Rodolfo Borrell នាយកផ្នែកកីឡារបស់ Austin FC បាននិយាយថា ៖«យើងពិតជារីករាយនឹងរបៀបដែល Micah រីកចម្រើន និងប្រសើរឡើងនៅ Austin FC II កាលពីរដូវកាលមុន។ គាត់ជាកីឡាករវ័យក្មេងដែលមានទេពកោសល្យ។ យើងរំភើបណាស់ក្នុងការមានរូបគេជាផ្នែកមួយនៃដំណើរឆ្ពោះទៅមុខតរបស់ក្លិប»។
កីឡាករ Micah Burton បានលេងតំណាងឱ្យក្រុមជម្រើសជាតិបុរស U-17 របស់សហរដ្ឋអាមេរិក ក្នុងព្រឹត្តិការណ៍ FIFA U-17 World Cup ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូណេស៊ី ដោយបង្ហាញខ្លួនបាន៤លើក។ Burton បានស៊ុតបញ្ចូលទីបានប្រាំ៥គ្រាប់ ក្នុងការបង្ហាញខ្លួន១៦លើក ជាមួយក្រុម Stars & Stripes នៅកម្រិតអន្តរជាតិ U-17 ។
Burton ជាយុវជនរបស់ Austin FC Academy និងជាកីឡាករទី២ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Homegrown ជាមួយក្រុមធំ Austin FC បន្ទាប់ពីកីឡាករ Owen Wolff បានចុះហត្ថលេខាជាមួយ Austin FC ក្នុងខែកញ្ញា ឆ្នាំ២០២១ នៅអាយុ១៦ឆ្នាំ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Austinfc
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


