កីឡា
ក្លិប Inter Miami គ្រោងបន្តកុងត្រា២ឆ្នាំទៀតដល់ Messi
យោងតាមការចុះផ្សាយរបស់លោក Nicolo Schira អ្នកជំនាញក្នុងការដោះដូរកីឡាករ ក្លិបបាល់ទាត់ Inter Miami គ្រោងនឹងបន្តកុងត្រាជាមួយកីឡាករ Messi ដល់ឆ្នាំ២០២៧។

លោក Nicolo Schira បានសរសេរថា ៖«Inter Miami កំពុងរៀបចំផែនការបន្តកុងត្រាជាមួយ Messi។ កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២៥។ ពួកគេត្រៀមផ្ដល់កុងត្រាបន្តរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ប៉ុន្តែវាក៏ស្ថិតក្នុងលទ្ធភាពក្នុងបន្ថែមរហូតដល់ឆ្នាំ២០២៧»។
ម្ចាស់ក្លិប Inter Miami លោក Jorge Mas បាននិយាយកាលពីពេលថ្មីៗនេះថា លោករំពឹង Messi បន្តស្នាក់នៅរហូតដល់ឆ្នាំ២០២៦។ ដំណឹងថាខ្សែប្រយុទ្ធរូបនេះអាចបន្តនៅ MLS រហូតដល់ឆ្នាំ២០២៧ គឺជាការជំរុញចង់បានខ្លាំងពីសំណាក់ក្រុមនិងលីគទាំងអស់ដែរ។ ប៉ុន្តែអ្វីៗ ស្ដិតលើការសម្រេចចិត្តរបស់ Messi។ បច្ចុប្បន្ន Messi មានវ័យ៣៧ឆ្នាំ ដូច្នេះបន្តកុងត្រារយៈពេលវែងគឺរូបគេត្រូវគិតពិចារណា។

ប្រសិនបើ Messi បន្តនៅលេងនៅលីគកំពូលសហរដ្ឋអាមេរិក (MLS) រហូតដល់ឆ្នាំ២០២៧ អាចជារឿងដ៏ធំសម្រាប់បាល់ទាត់នៅអាមេរិកទាំងមូល។ ជាពិសេសធ្វើឲ្យអ្នកគាំទ្របន្ដចាប់អារម្មណ៍ជាមួយលីគកាន់តែខ្លាំង។ ចំពោះការរំពឹងទុករបស់ក្លិប Inter Miami ចង់ឲ្យ Messi ស្នាក់នៅជាមួយក្លិប រហូតដល់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦។
Messi ហាក់ដូចជាសប្បាយចិត្តក្នុងការរស់នៅរដ្ឋ Florida ហើយចង់កសាងកេរ្តិ៍ដំណែលសម្រាប់ខ្លួន និងក្លិប Inter Miami៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


