កីឡា
មកដឹងពីជីវិតរស់នៅដ៏សម្បូរបែបរបស់ Messi នៅអាមេរិក
កីឡាករ Lionel Messi បានសម្រេចចិត្តផ្ទេរមកក្លិប Inter Miami ព្រោះចង់ផ្លាស់ប្តូរបរិយាកាសរស់នៅ បន្ទាប់ពីរូបគេចំណាយពេលវេលាយ៉ាងច្រើននៅតំបន់អឺរ៉ុប។ ការផ្ទេរមកកាន់ទឹកដីសហរដ្ឋអាមេរិក អាចជាការចំណាយពេលចុងក្រោយក្នុងអាជីពកីឡាបាល់ទាត់របស់ខ្លួន ព្រោះរូបគេមានវ័យ ៣៦ឆ្នាំហើយ។

Messi និងក្រុមគ្រួសារបច្ចុប្បន្នកំពុងស្នាក់នៅក្នុងអគារតម្លៃ ៩លានដុល្លារក្នុងទីក្រុងម៉ៃអាមី។ លក្ខណៈពិសេសចម្បងរបស់អគារនេះគឺវាមានកន្លែងលើករថយន្តឡើង ដើម្បីឲ្យអ្នកស្នាក់នៅអគារនោះអាចចតយានយន្តកាន់តែមានសុវត្ថិភាព និងមានរោងកុនផ្ទាល់ខ្លួន ព្រមទាំងកន្លែងវាយកូនហ្គោលផងដែរ។

កីឡាករ Messi ត្រូវគេប្រទះឃើញបានពាក់នាឡិកា Patek Philippe 18k Rose Gold Nautilus ដែលមានតម្លៃ ២៤ម៉ឺនដុល្លារអាមេរិក។ រូបគេទទួលបានលក្ខខណ្ឌពិសេសមួយគឺទទួលបានភាគហ៊ុនកម្មសិទ្ធិនៅក្លិបនៅពេលគាត់ចូលនិវត្តន៍។ រូបគេបានក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រលីគកំពូលអាមេរិក។ កិច្ចព្រមព្រៀងដ៏មហិមាបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតនោះ ធ្វើឲ្យរូបគេទទួលបានប្រាក់ចំណូលប្រចាំឆ្នាំលើសពី៦០លានដុល្លារ។
Messi ត្រូវបានគេឃើញឃើញដើរកម្សាន្តញឹកញាប់ជាមួយមិត្តរួមក្រុម និងប្រធានក្លិបលោក David Beckham។ សម្រាប់ជីវិតនៅទឹកដីសហរដ្ខអាមេរិករបស់ Messi មានភាពសប្បាយរីករាយ និងល្អប្រសើរច្រើនជាងកាលពីរូបគេលេងនៅក្លិប Paris ប្រទេសបារាំង៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


