ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ហានិភ័យដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរស្ត្រី
ពីវេទិការបស់ក្រសួងកិច្ចការនារី នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ បន្តលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រី តាមរយៈការបន្តចាត់វិធានការទប់ស្កាត់ហានិភ័យដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ស្ត្រី និងក្មេងស្រី។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងសុខដុមរមនាក្នុងគ្រួសារ តាមរយៈការពង្រឹងតួនាទីរបស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ពង្រឹងការអនុវត្តផែនការអភិវឌ្ឍជាតិស្ដីពីការទប់ស្កាត់អំពើហិង្សា លើស្រ្តី និងកុមារ ព្រមទាំងចាត់វិធានការទប់ស្កាត់ហានិភ័យដែលប៉ះពាល់ដល់សុវត្ថិភាព និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រី និងក្មេងស្រី។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានណែនាំឱ្យក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តកម្មវិធី និងវិធានការនានាក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់កម្រិត គ្រប់វិស័យ ដើម្បីធានាថា ប្រជាជនគ្រប់រូប ទាំងស្រ្តី និងទាំងបុរស មានឱកាសពេញលេញក្នុងការទទួលបានជម្រើស និងភាពជាតំណាងក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាប័ន្ន និងចីរភាព។ សម្ដេច គូសបញ្ជាក់ថា បច្ចុប្បន្ន ស្ត្រីខ្មែរ ក៏អាចបើករថក្រោះបាន ហើយក្នុងនោះ កងកម្លាំងរក្សាសន្តិភាពមួកខៀវរបស់កម្ពុជា ដែលចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស ក៏មានចំនួនស្ត្រីកើនឡើងគួរឱ្យកត់សម្គាល់ដែរ។
បើតាមការប្រកាសរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងបន្តមរកតដ៏ថ្លៃថ្នារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីស្ត្រី នៅក្នុងសង្គមជាតិ ដោយផ្ដល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


