KPT+
សហគមន៍ទេសចរណ៍ ២ តាមបណ្តោយផ្លូវ៣៣ ឆ្ពោះទៅកែប ល្បីថាជាទីសោយសុខនឹងធម្មជាតិល្អបំផុត
បន្ទាប់ពីពេលវេលាអ៊ូអរ នៃឱកាសឆ្លងឆ្នាំសកលទើបតែកន្លងផុតទៅថ្មីៗ ឥឡូវនេះ ដល់វេលាពេញនិយមសម្រាប់ការសម្រាកលំហែកាយជាមួយធម្មជាតិ បែបស្ងប់ស្ងាត់ បោះតង់ ចាប់សត្វសមុទ្រ មើលថ្ងៃរះ និងថ្ងៃលិចវិញម្តងហើយ។
កម្ពុជាថ្មី សូមណែនាំសហគមន៍ទេសចរណ៍ ២កន្លែង ដែលនឹងជួយឱ្យការសម្រាកលំហែកាយចុងសប្តាហ៍របស់លោកអ្នក ក្លាយជាថ្ងៃឈប់សម្រាកដ៏វិសេសវិសាលបំផុត។
១. សហគមន៍ទេសចរណ៍កំពង់សាមគ្គី
ជាសហគមន៍ទេសចរណ៍តំបន់ព្រៃកោងកាងដ៏ស្រស់បំព្រង មានទេសភាពភ្នំ និងសមុទ្រ អាចឱ្យទេសចរស្នាក់នៅលំហែកាយ សោយសុខនឹងធម្មជាតិ ដោយការបោះតង់ ឬបន្ទប់ដែលសហគមន៍បានរៀបចំ ដែលស្ថិតនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត តាមបណ្ដោយផ្លូវ៣៣ ឆ្ពោះទៅកែប ប្រមាណ១០គីឡូម៉ែត្រ ពីរង្វង់ទុរេន និងចូលទៅក្នុងភូមិប្រហែល ២គីឡូម៉ែត្រ។ អ្នកទេសចរណ៍អាចទទួលយកបទពិសោធន៌ថ្មីៗ ដោយការចុះផ្ទាល់ជាមួយបងប្អូនអ្នកនេសាទ រឺក៏សម្រាប់ស្វែងយល់ពីការចុះទូកដើម្បីនេសាទ។
២. សហគមន៍នេសាទអូរក្រសា ខេត្តកែប
ជាកន្លែងទេសចរណ៍ថ្មីនៅក្នុង ខេត្តកែប ដែលត្រូវធ្វើដំណើរតាមបណ្តោយផ្លូវ៣៣ មិនឆ្ងាយប៉ុន្មានពីតំបន់សហគមន៍ខាងលើដែរ។ សម្រាប់ការកម្សាន្តនៅទីនេះ ទេសចរទស្សនាព្រៃកោងកាង ចាក់បង្គា ជាមួយបងប្អូនសហគមន៍ពេលរាត្រី និងសកម្មភាពផ្សេងទៀត។
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ