ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ «ប្រពៃណីក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ និងដឹងពីសុខទុក្ខគ្នាទៅវិញទៅមក»
ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានលើកឡើងថា ប្រពៃណីរបស់ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា គឺ តែងតែយកចិត្តទុកដាក់ និងដឹងពីសុខទុក្ខគ្នាទៅវិញទៅមក។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ នៃខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី ៥ ឆ្នាំ ២០២៤ នៃភូមិភាគទី ៧ នៅមន្ទីរគណបក្សខេត្ត កាលពីព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤។

នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា «ប្រពៃណីរបស់ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា គឺ តែងតែយកចិត្តទុកដាក់ និងដឹងពីសុខទុក្ខគ្នាទៅវិញទៅមក»។ ឯកឧត្ដម គូសបញ្ជាក់ថា ភាពជោគជ័យកាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ កើតចេញពីការគាំទ្ររបស់ប្រជាជន និងគណៈកម្មាធិការខេត្ត ក្រុង ស្រុក ដែលបានចូលរួមគាំទ្រ ជាពិសេសតាមរយៈការឃោសនាបោះឆ្នោត។ ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ គឺ ពិតណាស់ ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងជួយគាំទ្រដល់បេក្ខជនសមាជិកព្រឹទ្ធសភាវិញម្ដង។

ជាមួយនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានសម្ដែងនូវភាពជឿជាក់ និងទំនុកចិត្តលើថ្នាក់ដឹកនាំឃុំ-សង្កាត់ទាំងអស់ ទាំងស្មារតី និងសមត្ថភាព នៃការបំពេញការងារ ដែលធានាបាននូវនិរន្តរភាពរបស់ប្រទេសជាតិ។ ទន្ទឹមនេះ ឯកឧត្ដម ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋថែទាំសុខភាព ថែរក្សាឲ្យបាននូវឯកសារសម្រាប់បម្រើការបោះឆ្នោត និងត្រៀមខ្លួនចេញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។

ផ្សារភ្ជាប់ការលើកឡើងខាងលើនេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់ដែរថា « កត្តា សាមគ្គី ឯកភាព ជំនឿទុកចិត្ត ការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា គឺ ធានានូវនិរន្តរភាព និងការអភិវឌ្ឍទៅមុខរបស់ប្រទេសជាតិ»។ ក្នុងនោះ ឯកឧត្ដម បានរំលេចបន្ថែមថា ទោះគណបក្សប្រជាជនកម្ពុជា មិនល្អឥតខ្ចោះ តែអាចពឹងពាក់ និងជួយគ្នាបានគ្រប់កាលៈទេសៈ។ គណបក្សប្រជាជនកម្ពុជា នឹងខិតខំបន្តក្នុងការថែរក្សា និងធានាឲ្យបាននូវផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិ។

សូមជម្រាបថា ក្នុងពិធីសំណេះសំណាលខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដម លោកជំទាវបេក្ខជន សមាជិកព្រឹទ្ធសភា ភូមិភាគ ៧ ឯកឧត្ដមប្រធានគណបក្សខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រីក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំង ៥៩៧ នាក់ ផងដែរ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


