ព័ត៌មានជាតិ
ចេញវិធានការ៣ចំណុច ទប់ស្កាត់ ការឆ្លងរាលដាលជំងឺបម្លែងខ្លួនថ្មីពីវៀតណាម
លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចេញវិធានការចំនួន៣ចំណុច ដល់មន្ត្រីពាក់ព័ន្ធដើម្បីពង្រឹងទីតាំងការធ្វើចត្តាឡីស័កនៅក្នុងភូមិសាស្ត្រខេត្តឲ្យបានល្អប្រសើរ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសប្រភេទជំងឺបម្លែងខ្លួនថ្មីពីប្រទេសវៀតណាម។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការអនុវត្តការងារនៅតាមទីតាំងចត្តាឡីស័កក្នុងភូមិសាស្ត្រខេត្តស្វាយរៀង លោក អភិបាលខេត្តបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធដែលមានមណ្ឌលចត្តាឡីស័កទាំងអស់មានដូចជា៖
ទី១-ត្រូវពង្រឹងការត្រួតពិនិត្យ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ម៉តចត់ ចំពោះអ្នកដែលស្នាក់នៅតាមមណ្ឌលចត្តាឡីស័ក ដោយអនុវត្តឱ្យបានត្រឹមត្រូវស្របតាមវិធានការ នៃការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ របស់ក្រសួងសុខាភិបាល។
ទី២-ត្រូវយកចិត្តទុកដាក់ចាត់ចែងរៀបចំ និងត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំ នូវការស្នាក់នៅ ព្រមទាំងការផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃរបស់អ្នកកំពុងធ្វើចត្តាឡីស័កឱ្យបានគ្រប់គ្រាន់ ប្រកបដោយអនាម័យ ក្នុងកំឡុងពេលធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនីមួយៗ។
ទី៣-ត្រូវសហការជាមួយមន្ត្រីសុខាភិបាល ក្នុងការពិនិត្យសុខភាព ការធ្វើសំណាក និងរឹតបន្តឹងការធ្វើចត្តាឡីស័កចំពោះអ្នកធ្វើចត្តាឡីស័ក ឲ្យបានម៉ឺងម៉ាត់ ចៀសវាងមានការលួចរត់ចេញពីមណ្ឌលជាដើម ។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់លោកអភិបាលក្រុង ស្រុក ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ត្រូវបន្តសហការពង្រឹងការត្រួតពិនិត្យនៅតាមព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ហើយក្នុងករណីមានប្រជាពលរដ្ឋឆ្លងដែនចូលមកកម្ពុជា ត្រូវធ្វើការត្រួតពិនិត្យ និងចាត់ចែងរៀបចំចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


