Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនចិន ធ្លាក់ចុះ ២ឆ្នាំជាប់គ្នា

បានផុស

នៅ

ធ្លាប់តែជាប្រជាជាតិមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក តំណែងរបស់ចិន ត្រូវបានឥណ្ឌា ដណ្តើមយកកាលពីឆ្នាំមុន ហើយបើយោងតាមការចុះផ្សាយរបស់កាសែត Global Times​, ចំនួនប្រជាជនចិន បានធ្លាក់ចុះ២ឆ្នាំជាប់គ្នា ជាហេតុបង្កក្តីកង្វល់ ជុំវិញកំណើនសេដ្ឋកិច្ចនាពេលអនាគតរបស់មហាអំណាចអាស៊ីមួយនេះ។

តាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញនៅថ្ងៃពុធទី១៧ខែមករាថា ក្នុងឆ្នាំ២០២៣ ប្រជាជនចិន បានធ្លាក់ចុះ២.០៨លាននាក់ នាំឲ្យចំនួនប្រជាជនសរុបមាន ១ ៤០៩ ៦៧០ ០០០នាក់។

ក្នុងឆ្នាំដដែលនេះ ទារកចំនួន៩.០២លាននាក់ បានចាប់កំណើត ខណៈមនុស្ស ១១.១លាននាក់ទទួលមរណភាព។

បើគិតពីតួលេខសរុប ចិនមានមនុស្សប្រុស៧២០.៣២លាននាក់ លើសមនុស្សស្រី ដែលមាន៦៨៩.៣៥លាននាក់ ហើយបើនិយាយពីកត្តាអាយុវិញ, ចិន មានប្រជាជនក្នុងវ័យធ្វើការ (អាយុពី១៦ដល់៥៩ឆ្នាំ) ចំនួន៨៦៤.៨១លាននាក់ ពោលគឺស្មើនឹង៦១,៣% នៃប្រជាជនសរុប។

ទីក្រុងប៉េកាំង និយាយថា អត្រាកំណើត បានធ្លាក់ចុះមកនៅត្រឹម ៦.៣៩នាក់ក្នុង ១០០០នាក់ ដែលនេះជាអត្រាទាបបំផុតក្នុងកំណត់ត្រា។

ត្បិតអីចិន បានចំណាយពេលអស់រាប់ទសវត្សរ៍ លើគោលនយោបាយកូនមួយដ៏ចម្រូងចម្រាសក៏ដោយ ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកនេះ ចិនបានខិតខំកែប្រែគោលនយោបាយនោះឡើងវិញ ជាមួយការផ្តល់ប្រាក់ឧបត្ថម្ភនិងលើកទឹកចិត្តឲ្យប្រជាជនឆាប់មានគ្រួសារ ហើយមកដល់ឆ្នាំ២០២១ ចិនក៏សម្រេចអនុញ្ញាតឲ្យគូស្វាមីភរិយាមានកូនរហូតដល់៣នាក់បានទៀតផង។

ទោះជាយ៉ាងណាក៏ដោយ វិធានការទាំងនេះ ហាក់មិនសូវមានប្រសិទ្ធភាពខ្លាំងណាស់ណាទេ។

តាមរបាយការណ៍ មូលហេតុសំខាន់ចំនួន២ដែលរួមចំណែកដល់ការថយចុះចំនួនប្រជាជនចិនដូចបច្ចុប្បន្ន រួមមានការពន្យារអាយុរៀបអាពាហ៍ពិពាហ៍ និងមនុស្សវ័យក្មេងលែងចង់យកកូន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចំនួនប្រជាជន វៀតណាម នឹងធ្លាក់មកនៅ ៧២ លាននាក់ក្នុងឆ្នាំ ២១០០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៥ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម