Connect with us

ជីវិតកម្សាន្ដ

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

បានផុស

នៅ

តារាប្រុសរាងសង្ហា និងជាតួសម្ដែងប្រចាំប៉ុស្តិ៍​លេខ ៣ លោក Toey Pongsakorn បានបង្ហោះនូវរូបភាពសាងភ្នួសច្រើនសន្លឹកលើបណ្ដាញអ៉ិនធើណេត បង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ អ្វីដែលកាន់តែពិសេសនោះគឺ ភ្ញៀវមកចូលរួមក្នុងពិធីនេះសុទ្ធតែជាតារាល្បីៗ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ Sanook នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់តួឯកប្រុសរឿង​ “កងដៃចាំស្នេហ៍” ដែលទស្សនិកជននិយមតាមដានរឿងភាគនេះកន្លងមក លោកបានបង្ហោះរូបភាពខ្លួនឯងក្នុងពេលកំពុងកោរសក់ត្រៀមបួសជាព្រះសង្ឃ។ ក្នុងនោះផងដែរ តារាសម្ដែងប្រុស Toey បានអមពីលើរូបភាពដោយសារសុំការការអហោសិកម្ម​ថា “ខ្ញុំមកសុំការអហោសិកម្មពីអ្នកទាំងអស់គ្នា មិនថាខ្ញុំធ្លាប់សាងកំហុស​តាម​មធ្យោបាយ​ណា​មួយ រួម​ទាំង​អំពើ​ផ្លូវ​កាយ អំពើ​ពាក្យ​សំដី អំពើ​ផ្លូវចិត្ត ទោះ​បី​ជា​ចេតនា​ឬ​អត់។ មិនថារឿអកាលពីអតីតកាល ​រហូត​ដល់​ជីវិត​បច្ចុប្បន្ននេះ ខ្ញុំសូម​ឲ្យអ្នកគ្រប់គ្នា​លើកលែងទោស​ និងអភ័យទោសឲ្យខ្ញុំផង”។

យ៉ាងណាក៏ដោយ អ្វីដែលកាន់តែចាប់អារម្មណ៍ពីបណ្ដាញអ៉ិនធើណេតនោះគឺក្នុងពិធីមិនត្រឹមតែក្រុមគ្រួសារ និងមិត្តភ័ក្តិជិតដិតប៉ុណ្តោះទេ ដែលបង្ហាញវត្តមានចូលរួមសាងកុសលផលបុណ្យនេះ។ សូម្បីតែតារាសម្ដែងស្រី Cheer Thikamporn​ ដែលដៃគូដ៏សក្តិសមក្នុងស៊េរីរឿង “Club Friday Celeb’s Stories” កន្លងមកក៏មានមុខកោរសក់ឲ្យលោកដូចគ្នា។

លើសពីនេះទៀតសោត ក្រៅពី Cheer ក្នុងនោះមាននាយក​ប្រតិបត្តិ​របស់​ប៉ុស្តិ៍​លេខ ៣ លោក Tu Piyawadee លោក Somrak Narongwichai និង​ក្រុមផលិតករ​ ព្រមទាំងមិត្តភ័ក្តិក្នុងអាជីពសិល្បៈថៃដូចជា Khun Nong Arunocha, Mae Nu Suangsuda, Khun Chai Adam Yukol, Colonel Bird Wanchana, Great Warintorn, Mawin, Namtan Pijakkhana, Eye Kamonnet, , DJ Put-Chui Warathaya, DJ Pae Wisava, Nat Sakdatorn , Ron AF, Pok Kosawis និង Gap Chanoksuda ក៏ចូលរួមអបអរយ៉ាងគគ្រឹកគគ្រឹងផងដែរ។

យ៉ាងណាមិញ មនុស្សជាច្រើននៅមិនទាន់បានដឹងថា ការសាងភ្នួសរបស់តារាប្រុសរូបនេះនឹងមានរយៈពេលប៉ុន្មានខែឬឆ្នាំទេ។ ប៉ុន្តែទស្សនិកជនរបស់លោកគិតថា នេះជាការបួសរយៈពេលខ្លីប៉ុណ្ណោះ ហើយសង្ឃឹមថា Toey Pongsakorn នឹងវិលមកកាន់អាជីពសម្ដែងឆាប់ៗ ក្រោយគ្រងស្បង់ជីពរដូចបំណងប្រាថ្នារួចរាល់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Pong Nawat​ ​ត្រូវទស្សនិកជនថៃដាក់រហស្សនាមថា​ ប្រុសពូកែផិតក្បត់ភរិយាលេខ១នៅឆ្នាំ​២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម