កីឡា
នាយកបច្ចេកទេស Ohara និងគ្រូយុវជន Inoue នឹងចាកចេញពីកម្ពុជាដាច់ខែនេះ
លោក Kazunori Ohara នាយកបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Kazunori Inoue គ្រូបង្វឹកយុវជនជម្រើសជាតិនឹងចាកចេញពីការងារក្នុងប្រទេសកម្ពុជានៅបំណាច់ខែមករា ឆ្នាំ២០២៤ បន្ទាប់បេសកកម្មរបស់លោកបានបញ្ចប់។

គ្រូបង្វឹកជប៉ុនទាំងពីរបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មីថា លោកបានបំពេញតាមបេសកកម្មតាមរយៈសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) ជាអ្នកចាត់តាំងឲ្យធ្វើការងារនៅប្រទេសកម្ពុជាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។
លោក Ohara បានមកប្រទេសកម្ពុជាដោយធ្វើការជានាយកបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (AFC) តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៥ និងត្រូវបញ្ចប់បេសកកម្មតាមការចាត់តាំងរបស់សមាគមកីឡាបាល់ទាត់ជប៉ុន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

កាលពីឆ្នាំ២០១៥ លោក Ohara ក៏ធ្លាប់ធ្វើជាគ្រូបង្វឹកបណ្ណោះអាសន្ននៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដោយលោកបានដឹកនាំការប្រកួតតអន្តរជាតិ៤ដងគឺឈ្នះ១ ស្មើ១ និងចាញ់២។ ក្រៅពីចូលរួមចំណែកក្នុងការអភិវឌ្ឍថ្នាលយុវជន លោកក៏បានដឹកនាំការបណ្តុះបណ្តាលគ្រូបង្វឹកចាប់ពីកម្រិតទាបរហូតកម្រិតខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ លោកបានធ្វើជានាយកបច្ចេកទេសរយៈពេល៩ឆ្នាំនៅក្នុងប្រទេសកម្ពុជា។
ចំណែកលោក Inoue បានចូលមកប្រទេសកម្ពុជាតាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីធ្វើជាគ្រូបង្វឹកយុវជនជម្រើសជាតិបាទីនៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី និងត្រូវចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ លោកជាគ្រូបង្វឹកយុវជនជម្រើសជាតិកម្ពុជាអាយុ១៥ឆ្នាំ យុវជនអាយុ១៦ឆ្នាំ យុវជនអាយុ១៧ឆ្នាំ និងយុវជនអាយុ១៨ឆ្នាំ។ គិតរហូតដល់ពេលនេះ លោកបានធ្វើជាគ្រូបង្វឹកយុវជនជម្រើសជាតិកម្ពុជារយៈពេលប្រមាណ៨ឆ្នាំ។

នេះជាកិច្ចសហប្រតិបត្តិការល្អរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសមាគមកីឡាបាល់ទាត់ជប៉ុនដែលបានផ្តល់អ្នកជំនាញមកចូលរួមអភិវឌ្ឍកីឡាបាល់ទាត់នៅប្រទេសកម្ពុជា។ នៅពេលគ្រូបង្វឹកទាំងពីរបានចាកចេញពីកម្ពុជា សមាគមកីឡាបាល់ទាត់ជប៉ុនអាចនឹងបញ្ជូនបុគ្គលិកថ្មីមកបំពេញកិច្ចការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត។

ចំណែក គ្រូសញ្ជាតិជប៉ុន លោក Gyotoku នៅបន្តការងារជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងនាមជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម១៨ឆ្នាំ។ លោកជាបុគ្គលទី១ដែលបានជួយក្រុមយុវជនកម្ពុជាអាយុក្រោម១៩ឆ្នាំបានឡើងទៅដល់ជុំផ្តាច់ព្រ័ត្រជើងឯក AFC U19 កាលពីឆ្នាំ២០២០ នៅប្រទេសអ៊ូបេគីស្ថាន ប៉ុន្តែត្រូវបានលុបចោលដោយសារវិបត្តិកូវីដ-១៩៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


