Connect with us

កីឡា

ប្រធាន​បាល់ទាត់​កម្ពុជា បង្កើត​សាលា​មត្តេយ្យ​បាល់ទាត់ ២ កន្លែង​នៅ​ខេត្ត​ស្វាយរៀង

បានផុស

នៅ

លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​កំពុង​សាងសង់​សាលា​​មត្តេយ្យ​បាល់ទាត់​ចំនួន ២ កន្លែង នៅ​ខេត្ត​ស្វាយរៀង ដែល​នឹង​ក្លាយ​ជា​ខេត្ត​ដំបូង​គេ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានសាលា​មត្តេយ្យ​បាល់ទាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្កើត​សាលា​មត្តេយ្យ​បាល់ទាត់​នេះ​ឡើង​ដើម្បី​ឲ្យ​កុមារស្គាល់ និង​ស្និទ្ធ​ស្នាល​​បាល់​​​​តាំង​ពី​ខ្លួន​នៅ​តូច ហើយក៏​ជាផ្នែក​មួយ​ជួយ​បណ្តុះ​ថ្នត់​គំនិត​ឲ្យ​កុមារ​តូច​ៗ​ឲ្យ​​ស្រឡាញ់​ចូល​ចិត្ត​បាល់ទាត់​ដើម្បី​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​កីឡាករ​ កីឡាការិនី​អាជីព។

ក្រោយ​ពេល​ត្រូវ​បាន​អង្គមហា​សន្និបាត​បោះ​ឆ្នោត​ឲ្យ​បន្ត​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​អាណត្តិ​ទី​២០ (២០២៦-២០៣០) កាល​ពី​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ ២០២៦ លោក សៅ សុខា បាន​រៀប​រាប់​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​នឹង​មាន​សាលា​មត្តេយ្យ​បាល់​ទាត់ បន្ទាប់​ពី​​លោក​បាន​ជួប​ពិភាក្សា​ជា​មួយ​អ្នក​ជំនាញ​មក​ពី​ក្រៅ​ប្រទេស។

លោក​មាន​ប្រសាសន៍​ថា ៖«អ្នក​ជំនាញ​បាន​ប្រាប់​ពី​សាលា​មត្តេយ្យ​បាល់ទាត់​នេះ ហើយ​ខ្ញុំ​គិត​ថា គេ​និយាយ​ត្រូវ ពី​ព្រោះ​បាល់ទាត់​សំខាន់​ណាស់​គឺ​ការ​គ្រប់​គ្រង​បាល់។ រត់​លឿន​ជា​រឿង​មួយ​ មាន​កម្លាំង​ខ្លាំង​ជា​រឿង​មួយ​ផ្សេង​ទៀត បើ​ឆ្លាត​ជា​រឿង​មួយ​​ទៀត ប៉ុន្តែ​ក្នុង​ចំណោម​នេះ​គឺ​បច្ចេកទេស​គ្រប់​គ្រង​បាល់​សំខាន់ណាស់។ បើ​គេ​យក​បាល់ពី​យើង​មិន​បាន​ទេគឺ​យើង​ជា​ម្ចាស់​នៅ​លើ​ទី​លាន»។

«បើ​យើង​មិន​អាច​ស៊ុត​ទី​របស់​ដៃ​គូ​ប្រកួត ក៏​គេ​មិន​អាច​ស៊ុត​ចូល​យើង​បាន​ដែរ​ ពី​ព្រោះ​បាល់​​នៅ​នឹង​ជើង​យើង។ ដូច្នេះ​ដើម្បី​បាល់ទាត់​នេះ​រីក​ចម្រើន​ខាង​បច្ចេកទេស យើង​ត្រូវ​​តែ​អភិវឌ្ឍ និង​បណ្តុះ​ថ្នត់​គំនិត​តាំង​ពី​កុមារ​តូចៗ ជា​ពិសេស​នៅ​តាម​សាលាមត្តេយ្យ​តែ​ម្តង»។

លោក​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​រូប​នេះ​បាន​បញ្ជាក់​ថា រហូត​ដល់​ពេល​នេះ លោក​បាន​កំពុងសាង​សង់​សាលា​មត្តេយយ្យ​ដោយ​បាន​បញ្ចុះ​បឋមសិលា​ថ្មី។ លោក​បាន​ផ្លាស់​ប្តូរ​ចេញ​ពី​ទីតាំង​ចាស់​ពី​ក្នុង​វត្ត​មក​សាង​សង់​នៅ​ខាង​ក្រៅ​វត្ត។ ​ភ្ជាប់​ជា​មួយ​សាលា​មត្តេយ្យ​នោះលោក​បាន​ទិញ​ដី​ដើម្បី​រៀប​ចំ​សាលាមត្តេយ្យ​បាល់ទាត់។ ទីតាំង​សាលា​មត្តេយ្យ​បាល់ទាត់​នេះ​ស្ថិត​ឃុំ​ស្វាយរំពារ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម