កីឡា
វិសាខា និង កំពង់ដេវ៉ា ប្រជែង Top 6 ម៉ោងដំណាលគ្នាថ្ងៃសៅរ៍នេះ
ក្លិបបាល់ទាត់ វិសាខា និង អឹមអូអាយ កំពង់ដេវ៉ា ត្រូវបានរៀបចំឲ្យប្រកួតចំម៉ោងដំណាលគ្នាដើម្បីប្រជែងកៅអីលំដាប់កំពូលទាំង ៦ (Top 6) សម្រាប់ការប្រកួតចុងក្រោយ ជុំទី២ នៃលីគបាល់ទាត់កំពូលកម្ពុជា។

តាមកាលវិភាគកំណត់សម្រាប់ការប្រកួតសប្តាហ៍ចុងក្រោយ វិសាខា ប៉ះ ភ្នំពេញក្រោន វេលាម៉ោង ៦ ល្ងាច ថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ហើយក្រុម អឹមអូអាយ កំពង់ដេវ៉ា ត្រូវប៉ះ អាយអេសអាយ ដង្កោសែនជ័យ នៅថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ប៉ុន្តែគណៈកម្មការរៀបចំការប្រកួតបានសម្រេចរៀបចំពេលវេលាប្រកួតដំណាលគ្នាគឺនៅថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ។

វិសាខា មាន ២៩ ពិន្ទុ ស្ថិតនៅលេខ ៦ ក្នុងតារាងពិន្ទុ បន្ទាប់ពីឈ្នះ ៧ ប្រកួត ស្មើ ៨ ប្រកួត និងចាញ់ ៤ ប្រកួត។ ការប្រកួតសប្តាហ៍ចុងក្រោយ ពួកគេត្រូវធ្វើការធ្ងន់មែនទែនដោយត្រូវជួបក្រុមលេខ ២ ភ្នំពេញក្រោន វេលាម៉ោង ៦ ល្ងាច ថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅកីឡដ្ឋានភ្នំពេញក្រោន។
ពួកគេត្រូវការឈ្នះដាច់ខាត ដើម្បីស្ថិតនៅវគ្គ Top 6 ដោយស្វ័យប្រវត្តិ។ ប្រសិនបើស្មើ ឬ ចាញ់នោះ ពួកគេប្រឈមនឹងហានិភ័យខ្ពស់។ ទោះបីជាយ៉ាងណា វាពិបាកខ្លាំងសម្រាប់ វិសាខា ពីព្រោះ ភ្នំពេញក្រោន ទើបតែចាញ់ អង្គរថាយហ្គឺរ ៣-៤ ដូច្នេះពួកគេត្រូវការពិន្ទុដើម្បីប្រជែងជើងឯក។

ចំណែក ក្រុមអឹមអូអាយ កំពង់ដេវ៉ា វិញ ប្រសិនបើ វិសាខា ឈ្នះ ភ្នំពេញក្រោន នោះ កំពង់ដេវ៉ា អស់ឱកាសវគ្គ Top 6 ប៉ុន្តែប្រសិនបើ វិសាខា ចាញ់ ភ្នំពេញក្រោន គឺជាឱកាសមាសសម្រាប់ កំពង់ដេវ៉ា។ ក្រុម កំពង់ដេវ៉ា មាន ២៧ ពិន្ទុ តាមពីក្រោយ វិសាខា តែ ២ ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឈ្នះ ៧ ស្មើ ៦ និងចាញ់ ៦ ស្ថិតនៅលេខ ៧ ក្នុងតារាង។

សូមបញ្ជាក់ថា ក្រុមស្ថិតនៅ Top 6 ដោយជោគជ័យគឺ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន អង្គរថាយហ្គឺរ ណាហ្គាវើលដ៍ និង បឹងកេត។ នៅជុំទី៣ ក្រុមទាំង ៦ ត្រូវធ្វើការប្រកួតពីរជើងទៀតគឺក្នុងដី និងក្រៅដី សរុបចំនួន ១០ ប្រកួតម្នាក់ទៀតទើបចប់លីគកំពូលកម្ពុជារដូវកាល ២០២៥-២៦៕
អត្ថបទ៖ វិរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


