កីឡា
ដាក់ផែនការធំ៣ លោក សៅ សុខា ប្តេជ្ញារៀបចំការប្រកួតចាប់ពីថ្នាក់ខេត្តឲ្យបានទៀងទាត់
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់គោលដៅរៀបចំការប្រកួតកីឡាបាល់ទាត់ចាប់ពីកម្រិតថ្នាក់ខេត្តឲ្យបានទៀងទាត់ដើម្បីពង្រឹងបាល់ទាត់ជម្រើសជាតិកម្ពុជាឲ្យកាន់តែល្អប្រសើរលើឆាកអន្តរចាតិ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី១៩ និងបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកប្រតិបត្តិថ្មី ដើម្បីបន្តអាណត្តិថ្មីទី២០ (២០២៦-២០៣០) ព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅសណ្ឋាគារ Le Royal Raffle ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន សមាជិក តំណាងក្លិប សមាគម និងមន្ត្រីពាក់ព័ន្ធ។

លោក សៅ សុខា ដែលត្រូវបានអង្គមហាសន្និបាតបោះឆ្នោតជ្រើសរើសជាប្រធានដឹកនាំអាណត្តិថ្មី បានថ្លែងថា ៖«ដើម្បីសម្រេចឲ្យបានផែនការគឺយើងត្រូវពង្រឹងលើការអភិវឌ្ឍថ្នាក់ខេត្តឲ្យបានទូលំទូលាយ។ ការបង្កើតនូវប្រព័ន្ធប្រកួតចាប់ពីថ្នាក់ខេត្តឲ្យមានស្ថេរភាព បង្កលក្ខណៈប្រកួតប្រជែងទៀងទាត់។ មានក្រុមជំនាញបច្ចេកទេស ចុះធ្វើការត្រួតពិនិត្យ វាយតម្លៃ និងជ្រើសរើសកីឡាករ កីឡាការិនីដោយផ្ទាល់។

«ពេលនោះ យើងនឹងមានមូលដ្ឋានរឹងមាំ ក្នុងការអភិវឌ្ឍឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រកួតរបស់ជម្រើសជាតិគ្រប់កម្រិតឲ្យបានល្អប្រសើរ។ ជាពិសេស សម្រាប់គោលដៅរបស់យើងឈានឲ្យវគ្គពាក់កណ្តាលនៅតំំបន់អាស៊ាន នៅឆ្នាំ ២០២៨ ឬ ២០៣០ ហើយ ក៏ដូចជាឈានឲ្យដល់តាមគោលដៅនៅជើងឯកអាស៊ី និងពិភពលោកតាមឆ្នាំ បន្តបន្ទាប់»។
ការដាក់ផែនការប្រកួតកម្រិតខេត្តឲ្យបានទៀតទាត់នេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់គោលដៅសំខាន់ៗជាច្រើនគឺ
- ឆ្នាំ ២០២៨ ឆ្នាំ២០៣០ គោលដៅឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានប្រចាំតំបន់អាស៊ាន AFF
- ឆ្នាំ ២០៣២ គោលដៅឡើងទៅលេងជុំផ្ដាច់ព្រ័ត្រពានទ្វីបអាស៊ី AFC
- ឆ្នាំ ២០៤២ ឆ្នាំ២០៤៦ គោលដៅលេង 𝗙𝗜𝗙𝗔 𝗪𝗢𝗥𝗟𝗗 𝗖𝗨𝗣


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


