Connect with us

ព័ត៌មានជាតិ

​តម្លៃផ្លែមៀន​ប៉ៃលិន ​បន្តមានហាងឆេងល្អ​ ២ ឆ្នាំ ជាប់គ្នា ក្រោយទទួលបានការអនុញ្ញាតនាំទៅចិន

បានផុស

នៅ

លោក សួស ស៊ីយ៉ាត ប្រធានសមាគមមៀនប៉ៃលិន ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ នេះថា ដំណើរការនាំចេញមៀនប៉ៃលិនទៅប្រទេសចិន និងតម្លៃទីផ្សារផ្លែមៀនប៉ៃលិននៅដើមឆ្នាំ ២០២៤ នេះ ​មានភាពល្អប្រសើរ​ឡើង ដែលកសិករអាចលក់បានក្នុងតម្លៃ ៤ ០០០ រៀល ក្នុងមួយគីឡូក្រាម​ ​ខណៈលោកអះអាងថា តម្លៃនេះ ជាតម្លៃខ្ពស់ ធ្វើឱ្យកសិករចំណេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៣ ខែមករា ​ឆ្នាំ ២០២៤ បានចុះ​ទស្សនកិច្ចក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD) ដែលជាក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិន ស្ថិតនៅភូមិ​សួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ក្នុងពេលទស្សនកិច្ចនោះ ​មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ បានឱ្យដឹងថា ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT​ ក្នុងមួយថ្ងៃៗ ក្រុមហ៊ុននេះបាននាំចេញមៀនប៉ៃលិន​ស្រស់​ជាង ១០០ តោន ទៅកាន់ប្រទេសចិន។

​សូមរំឭកថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ​សម្រាប់ការនាំចេញផ្លែមៀនស្រស់​ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋ​ប្រជាមានិតចិននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។

​បន្ទាប់ពីបានបំពេញបាននូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យស្របតាមពិធីសារ ផ្លែមៀនស្រស់កម្ពុជា​បានចាប់ផ្តើមនាំចេញទៅកាន់ប្រទេសចិននៅថ្ងៃទី៣១ ​ខែតុលា ឆ្នាំ២០២២។

​យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា​ នៅក្នុងឆ្នាំ២០២៣ ការនាំចេញផ្លែមៀន​ស្រស់​មានបរិមាណសរុបជាង ១៧ ពាន់តោន កើនឡើងជាង ៤០០ ភាគរយ ប្រៀបធៀបឆ្នាំ ២០២២ (១៧ ៤៩៧,៣៩) ដែលគិតជាទឹកប្រាក់សរុបចំនួន ២៤ ៧៥៨ ៨០៦,៨៥ដុល្លារអាមេរិក ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១៧ ៣៨០,៧០តោន ទទួល​បានទឹកប្រាក់ចំនួន ២៤ ៥៩៣ ៦៩០,៥០ ដុល្លារអាមេរិក និងប្រទេសវៀតណាមចំនួន ១១៦,៦៩​តោន ទទួលបានទឹកប្រាក់ចំនួន ១៦៥ ១១៦,៣៥ដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមបង្ហាញស្នាដៃនិស្សិត២ប្រភេទ ក្នុង​ទិវា​ជាតិ​អប់​រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨

ព័ត៌មានជាតិ១៨ នាទីutes មុន

សម្ដេចតេជោ ៖ សូម​កុំ​ពង្រីក​ទំនាស់​ឲ្យ​រីករាលដាល​ដល់​វិស័យ​ផ្សេង​ រហូត​ដល់​ការ​ស្អប់​ខ្ពើម​ជាតិសាសន៍

ព័ត៌មានជាតិ៤១ នាទីutes មុន

ផ្លូវថ្មើរជើងមុខវត្តឧណ្ណាលោម មានរៀបចំពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការបរទេស ដឹងគុណ និងអរគុណកងទ័ពខ្មែរដែលឈរជើងនៅសមរភូមិយ៉ាងអង់អាចក្លាហានការពារទឹកដី

Sokha Hotels

ព័ត៌មានពេញនិយម