ជីវិតកម្សាន្ដ
អ៊ីវ៉ា រំជួលចិត្ត ឃើញ Fan ច្រើនកុះកររង់ចាំស្វាគមន៍ពេលច្រៀងតាមខេត្ត
តារាចម្រៀងកញ្ញា ឃីន ស្រីនាថ ហៅ អ៉ីវ៉ា បានបង្ហាញអារម្មណ៍រំភើបចិត្តខ្លាំងខណៈការចេញច្រៀងតាមបណ្តាខេត្តនានាឃើញការគាំទ្រច្រើនពីបណ្ដាមហាជនពិសេស Fan របស់នាងតែម្តង។

ជាការពិតចំពោះការរក្សាបានប្រជាប្រិយភាព និងការគាំទ្រនេះក៏ព្រោះតែស្រីស្រស់ អ៉ីវ៉ា គឺជាចម្រៀងខ្មែរមួយរូបដែលមានសមត្ថភាពចម្រៀងបានល្អ បូករួមនឹងទេពកោសល្យសិល្ប:ខ្ពស់ផងដែរ។ គេកត់សម្គាល់ថា បើទោះបីជាមានវ័យច្រើនបន្តិចក្តីតែសម្រស់ អ៉ីវ៉ា នៅតែរក្សាបានភាពស្រស់ស្អាត និងទាក់ទាញខ្លាំងសម្រាប់ក្រសែភ្នែកអ្នកគាំទ្រ។
រឿងដែលមហាជនចាប់អារម្មណ៍ទៀតនោះ ស្រាប់តែតារាចម្រៀងកញ្ញា អ៉ីវ៉ា ថ្មីៗនេះបានបញ្ចេញមោទនភាពដោយភាពសប្បាយរីករាយ ខណៈការចេញច្រៀងតាមខេត្តនានាទទួលបានការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្ដៅពីទស្សនិកជន។ ក្នុងនោះមិនត្រឹមតែអ្នកគាំទ្រជាយុវវ័យទេដែលមកគាំទ្រតារាស្រី អ៉ីវ៉ា សូម្បីតែអ្នកដែលមានកូនហើយក៏ស្កាត់មកស្វាគមន៍នាងផងដែរ។

កញ្ញា អ៉ីវ៉ា បានរៀបរាប់ដោយរំជើបរំជួលថា “ឃើញវត្តមានបងប្អូនច្រើនកុះករបែបនេះ ទោះច្រៀង ២០បទក៏អត់ហត់ដែរ ខានជួបគ្នាយូរហើយតែបងប្អូនខាងអន្លង់វែងនៅតែចងចាំ អ៉ីវ៉ា រហូត អរគុណសម្រាប់ការស្រលាញ់ គាំទ្រ ជួបគ្នាឱកាសក្រោយទៀតណា»។ អ៉ីវ៉ា បានលើកឡើងទៀតថា” Fan អ៉ីវ៉ា តាំងពីមិនទាន់បានប្តីរហូតដល់ឥឡូវកូន ២ហើយ អរគុណទឹកចិត្តស្រលាញ់មិនប្រែប្រួលរបស់អូនណា“៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


