ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ទាមទារឲ្យប្រមុខ UN ចុះចេញពីតំណែង
បន្ទាប់ពីមានការចោទប្រកាន់ថា បុគ្គលិក១២នាក់ នៃទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានចូលដៃជាមួយក្រុមហាម៉ាស ចូលលុកលុយប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ពេលនេះស្រាប់តែរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz ទាមទារឲ្យប្រមុខ UN លោក Antonio Guterres ចុះចេញពីតំណែង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Politico កាលពីថ្ងៃអង្គារ ទី៣០ខែមករា។
លោក Katz និយាយក្នុងបទសម្ភាសជាមួយ Axel Springer ដែលជាក្រុមហ៊ុនមេរបស់ Politico ថា “ពិតណាស់ក្នុងនាមអគ្គលេខាធិការ UN លោក Guterres គឺជាអ្នកទទួលខុសត្រូវចំពោះសកម្មភាពរបស់បុគ្គលិក UNRWA។ គាត់ត្រូវតែលាលែងពីតំណែងឬ UN ត្រូវតែរកអ្នកជំនួសគាត់”។
លោក Katz បន្តថា ប្រមុខ UN មិនបានអើពើចំពោះការត្អូញត្អែរ និងព័ត៌មាន ទាក់ទងឥរិយាបថរបស់អង្គការជំនួយទេ តែបែរជាធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហាម៉ាសទៅវិញ។ UNRWA មិនមែនជាផ្នែកនៃដំណោះស្រាយទេ តែជាផ្នែកនៃបញ្ហា ដូច្នេះត្រូវតែមានទីភ្នាក់ងារថ្មីមួយមកជំនួស។
ការទាមទាររបស់លោកកើតឡើង បន្ទាប់ឯកសារចារកម្មអ៊ីស្រាអែលត្រូវទម្លាយ ដែលចោទប្រកាន់ថា មានបុគ្គលិក UN ប្រហែល១៩០នាក់ បានចូលរួមក្នុងប្រតិបត្តិការចាប់មនុស្សជាចំណាប់ខ្មាំង និងសម្លាប់ជនស៊ីវិល ក្នុងអំឡុងការវាយឆ្មក់ បង្កឲ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សា ហើយឯកសារកម្រាស់ប្រាំមួយទំព័រនោះ ក៏ត្រូវបានមើលឃើញដោយ Reuters ដែរ។
យោងតាមឯកសារ, ម្នាក់ក្នុងចំណោម១១នាក់ គឺជាគ្រូបង្រៀនដែលជួយកូនប្រុសរបស់គាត់ ដើម្បីចាប់ខ្លួនស្រ្តីម្នាក់យកទៅធ្វើជាចំណាប់ខ្មាំង អំឡុងពេលនោះ ហើយបុគ្គលិកសង្គមរបស់ UNRWA ម្នាក់ ត្រូវបានចោទថា ចូលដៃជួយបញ្ជូនសាកសពទាហានអ៊ីស្រាអែលទៅហ្គាហ្សា និងជួយសម្រួលចរាចរណ៍ឲ្យរថយន្តភីកអាប់របស់ក្រុមហាម៉ាស បើកមកវាយប្រហារ និងផ្គត់ផ្គង់អាវុធថែមទៀត។
ដោយសារតែការចោទប្រកាន់លើបុគ្គលិករបស់ UNRWA នេះហើយ ទើបធ្វើឲ្យប្រទេសជាម្ចាស់ជំនួយយ៉ាងច្រើន សម្រេចចិត្តផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារនេះ។
សូមបញ្ជាក់, UNRWA បានផ្តល់ជំនួយប្រចាំថ្ងៃដ៏សំខាន់ដល់ជនជាតិប៉ាឡេស្ទីន ២.៣លាននាក់នៅតំបន់ហ្គាហ្សា ដែលកំពុងប្រឹងឆ្លងកាត់មហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ចំពេលអ៊ីស្រាអែល វាយប្រហារមិនប្រណីដៃ ហើយទីភ្នាក់ងារនេះ អះអាងកាលពីថ្ងៃចន្ទថា ខ្លួនច្បាស់ជាមិនអាចបន្តប្រតិបត្តិការនៅហ្គាហ្សា និងទូទាំងតំបន់ ហួសពីចុងខែកុម្ភៈបានទេ ប្រសិនបើគ្មានមូលនិធិផ្តល់ឲ្យ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល ចោទបុគ្គលិក UN ១៩០នាក់ ថា ចូលដៃជាមួយក្រុម ហាម៉ាស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


