ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ចោទបុគ្គលិក UN ១៩០នាក់ ថា ចូលដៃជាមួយក្រុម ហាម៉ាស
ឯកសារចារកម្មអ៊ីស្រាអែល ចោទប្រកាន់ថា បុគ្គលិក UN ប្រហែល១៩០នាក់ បានចូលរួមក្នុងប្រតិបត្តិការចាប់មនុស្សជាចំណាប់ខ្មាំង និងសម្លាប់ជនស៊ីវិល ក្នុងអំឡុងការវាយឆ្មក់កាលពីថ្ងៃទី៧ខែតុលា ដែលបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សា។
ឯកសារកម្រាស់ប្រាំមួយទំព័រ ដែលឃើញដោយ Reuters នៅថ្ងៃអង្គារទី៣០ខែមករា បានចោទប្រកាន់ថា បុគ្គលិកទីភ្នាក់ងារជំនួយប៉ាឡេស្ទីន (UNRWA) រួមទាំងគ្រូបង្រៀនផងដែរ បានចូលដៃចូលជើងជាមួយក្រុមហាម៉ាស។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ាឡេស្ទីនបានប្រតិកម្មភ្លាមៗ ដោយចោទអ៊ីស្រាអែលថា កំពុងក្លែងបន្លំព័ត៌មានដើម្បីមួលបង្កាច់ UNRWA។
យោងតាមឯកសាររបស់អ៊ីស្រាអែល, ម្នាក់ក្នុងចំណោម១១នាក់ គឺជាគ្រូបង្រៀនដែលជួយកូនប្រុសរបស់គាត់ ដើម្បីចាប់ខ្លួនស្រ្តីម្នាក់យកទៅធ្វើជាចំណាប់ខ្មាំង អំឡុងពេលនោះ ហើយបុគ្គលិកសង្គមរបស់ UNRWA ម្នាក់ ត្រូវបានចោទថា ចូលដៃជួយបញ្ជូនសាកសពទាហានអ៊ីស្រាអែលទៅហ្គាហ្សា និងជួយសម្រួលចរាចរណ៍ឲ្យរថយន្តភីកអាប់របស់ក្រុមហាម៉ាស បើកមកវាយប្រហារ និងផ្គត់ផ្គង់អាវុធថែមទៀត។
ដោយសារតែការចោទប្រកាន់លើបុគ្គលិករបស់ UNRWA នេះហើយ ទើបធ្វើឲ្យប្រទេសជាម្ចាស់ជំនួយយ៉ាងច្រើន សម្រេចចិត្តផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារនេះ។
UNRWA បានផ្តល់ជំនួយប្រចាំថ្ងៃដ៏សំខាន់ដល់ជនជាតិប៉ាឡេស្ទីន ២.៣លាននាក់នៅតំបន់ហ្គាហ្សា ដែលកំពុងប្រឹងឆ្លងកាត់មហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ចំពេលអ៊ីស្រាអែល វាយប្រហារមិនប្រណីដៃ។
ទីភ្នាក់ងារនេះ បញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនច្បាស់ជាមិនអាចបន្តប្រតិបត្តិការនៅហ្គាហ្សា និងទូទាំងតំបន់ ហួសពីចុងខែកុម្ភៈបានទេ ប្រសិនបើគ្មានមូលនិធិផ្តល់ឲ្យ។
ពាក់ព័ន្ធបញ្ហាខាងលើ អគ្គលេខាធិការ UN លោក Antonio Guterres បានជួបពិភាក្សាជាមួយប្រមុខក្រុមស៊ើបអង្កេត ដើម្បីស៊ើបនិងដោះស្រាយបញ្ហានេះឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។
ក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលា ដោយសម្លាប់មនុស្សយ៉ាងតិច១១៣៩នាក់ និងចាប់២៤០នាក់ទៀតជាចំណាប់ខ្មាំង។ ភ្លាមៗ អ៊ីស្រាអែល ក៏ឆ្លើយតបវិញដោយការទម្លាក់គ្រាប់បែកស្រោចដូចគ្រាប់ភ្លៀង ការឡោមព័ទ្ធ និងលុកលុយទឹកដីហ្គាហ្សា។ យោងតាមអាជ្ញាធរប៉ាឡេស្ទីនបានឲ្យដឹងថា មនុស្សជាង ២៦៦០០នាក់ ត្រូវសម្លាប់ ហើយតំបន់នេះត្រូវកម្ទេចរាបដូចកន្ទេល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មានប្រទេសចេញមុខបញ្ចប់ភ្លើងសង្គ្រាមបង្ហូរឈាមនៅតំបន់ ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


