វប្បធម៌ ជំនឿ
យល់យ៉ាងណា មតិខ្លះថា អ្នកសិល្បៈ ជាមនុស្សខ្ជិលរៀន ចូលចិត្តសប្បាយ? (មានវីដេអូ)
ការសម្ដែងសិល្បៈ តែងបង្ហាញភាពស្រស់ស្អាត វិចិត្រ និងបង្កភាពរំភើប រីករាយដល់មហាជន។ ជាមួយគ្នានេះ មានមតិមួយចំនួនលើកឡើងថា អ្នកចាប់អាជីពសិល្បៈ គឺជាមនុស្សខ្ជិលរៀន ចូលចិត្តតែងខ្លួន និងភាពសប្បាយ។

ទាក់ទងនឹងការលើកឡើងនេះ សិល្បករដែលបញ្ចប់ការសិក្សាបរិញ្ញាបត្រ ពី សាកលវិទ្យាភូមិវិចិត្រសិល្បៈ ផ្នែកដឹកនាំរឿងល្ខោននិយាយ ឆ្នាំ២០១៥ មានប្រសាសន៍ថា ប្រយោគខាងលើ លោកធ្លាប់លឺជាច្រើនដង ទាំងនៅចំពោះមុខ និងតាមបណ្ដាញសង្គមជាដើម។

លោក ណេន ភារិទ្ធ មន្ដ្រីកិច្ចសន្យា នៃនាយកដ្ឋានសិល្បៈទស្សនីយភាព និងជាប្រធានក្រុមឥសីវ៉ូលេ បានឱ្យ “កម្ពុជាថ្មី” ដឹងថា មិនមែនតែជំនាញសិល្បៈ គឺគ្រប់ជំនាញទាំងអស់មិនស្រួលរៀនទេ ហើយបើគ្រាន់តែចូលក្នុងថ្នាក់ អត់យកចិត្តទុកដាក់ គឺអត់ជោគជ័យទេ។ លោកបញ្ជាក់ថា បើចង់ដឹងថា សិល្បៈស្រួលរៀន ឬយ៉ាងណា សូមសាកចូលរៀនខ្លួនឯងដោយផ្ទាល់។

លោក ណេន ភារិទ្ធ មានប្រសាសន៍បន្តថា៖ “សិល្បៈដូចគ្នា ខ្ញុំរៀន ៩ឆ្នាំ ខ្ញុំមិនមែនរៀន ៥ឆ្នាំទេ ពួកខ្ញុំរៀនលើសឌុកទ័រទៀត មានជំនាញខ្លះរៀន ១២ឆ្នាំ បានចប់បរិញ្ញាបត្រ ហើយពេលបានបរិញ្ញាបត្រមិនប្រាកដថា ទទួលបានជោគជ័យទេ។ អ្នកខ្លះបោះបង់ទៅរៀនជំនាញអីផ្សេងទៀត”។

តួអង្គ ប៊ុនធឿន ក្នុងល្ខោននិយាយ រឿង ផ្កាស្រពោន រូបនេះ បញ្ជាក់ថា អ្នកសិល្បៈមិងចង់បានអីទេ ក្រៅពីការលើកទឹកចិត្ត ហើយមិនបាច់លើកទឹកចិត្តពួកគាត់ទេ គឺសូមលើកទម្រង់សិល្បៈដូនតា ព្រោះសិល្បៈមិនមែនតែជារបស់ពួកគាត់ គឺរបស់ទាំងអស់គ្នា ហើយក៏មិនមែនជាកិច្ចការដែលក្រសួងវប្បធម៌ ត្រូវធ្វើតែម្នាក់ឯងដែរ គឹគ្រប់ក្រសួងទាំងអស់។
វីដេអូសម្ភាស៖
គួរបញ្ជាក់ថា ទស្សនីយភាពល្ខោននិយាយរឿង “ផ្កាស្រពោន” នឹងមានការសម្ដែងផ្ទាល់រយៈពេល ៣ថ្ងៃ ចុងសប្ដាហ៍នេះ គឺនៅ ថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ទី២ ៣ និង៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៥ និង ៣០នាទីរសៀល នៅសាលសន្និសីទចតុម្មុខ។ ដោយឡែក ថ្ងៃអាទិត្យ នឹងសម្ដែង ២ វេណ គឺនៅម៉ោង ២ និង ៣០ រសៀល មួយពេលទៀត៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


