ព័ត៌មានអន្ដរជាតិ
ប្រធាន IAEA នឹងទស្សនកិច្ចរោងចក្រថាមពលនុយក្លេអ៊ែរនៅ អ៊ុយក្រែន ពាក់ព័ន្ធសន្តិសុខសុវត្ថិភាព
អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi នឹងធ្វើទស្សនកិច្ចទៅកាន់រោងចក្រថាមពលនុយក្លេអ៊េរ Zaporizhzhia នៅប្រទេសអ៊ុយក្រែននាសប្តាហ៍នេះ ក្នុងគោលបំណងពិភាក្សាបញ្ហាធានាប្រព័ន្ធសុវត្ថិភាព ។ នេះបើតាមការចេញប្រកាសរបស់ស្ថាប័នថាមពលអន្តរជាតិ ដែលធានានូវសុខសុវត្ថិភាពផ្នែកថាមពលបរមាណូ ដែលមានមូលដ្ឋាននៅប្រទេសអូទ្រីសមួយនេះ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា លោក Rafael Grossi ប្រធានស្ថាប័ន IAEA នឹងជួបពិភាក្សាក្នុងកម្រិតថ្នាក់ដឹកនាំនៅទីក្រុងកៀវ នៅមុនពេលដែលលោកអញ្ជើញទៅមើលពីស្ថានភាពនៅរោងចក្រថាមពលនុយក្លេអ៊េរ Zaporizhzhia ។
នៅក្នុងសេចក្តីប្រកាសដដែលបានឲ្យដឹងបន្ថែមថា លោកអគ្គនាយកនឹងបង្ហាញ ព្រមទាំងពិភាក្សាដំណើរការទៅលើបញ្ហាប្រឈមទាក់ទិននឹងការធានាសុវត្ថិភាពថាមពលនុយក្លេអ៊ែរ ដោយរាប់បញ្ចូលទាំងការថែទាំបរិក្ខារនៅរោងចក្រ ក៏ដូចជាហានិភ័យមួយចំនួនដែលអាចកើតមាន ។

លោក Rafael Grossi ក៏នឹងលើកឡើងពីបញ្ហាបុគ្គលិកប្រចាំការនៅរោងចក្រ Zaporizhzhia ក្រោយពេលដែលមានបញ្ហាប្រកាសតឹងរឹងពីរោងចក្រឈប់ជួលបុគ្គលិកណាដែលមានពាក់ព័ន្ធនឹងសញ្ជាតិរុស្ស៊ី ឬធ្លាប់ជាប់កិច្ចសន្យាធ្វើការនៅរុស្ស៊ី ក៏ដូចជាធ្លាប់បណ្តុះបណ្តាលពីរុស្សីមក ។
យ៉ាងណាមិញ ពាក់ព័ន្ធបញ្ហាខាងលើនេះ ខាងទីភ្នាក់ងារ IAEA ក៏បានត្រៀមមកជាមួយដំណោះស្រាយរួចជាស្រេច ដោយបានបញ្ជាក់ថា ពួកគេមានធនធានក្រុមបុគ្គលិកជំនាញគ្រប់គ្រាន់ដែលអាចបំពេញដំណើរការជំនួសបុគ្គលិកនៅជាប់បញ្ហាត្រូវដោះស្រាយខាងលើ ។
ជាចុងក្រោយលោក Rafael Grossi បានបញ្ជាក់ក្នុងសេចក្ដីប្រកាសមួយថា “វាជារឿងសំខាន់ណាស់ ដែលរោងចក្រត្រូវមានបុគ្គលិកជំនាញ និងត្រូវតាមលក្ខខណ្ឌ នៅក្នុងស្ថានភាពដែលត្រូវការសុវត្ថិភាព និងសន្តិសុខផ្នែកថាមពលនេះ” ៕

ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


