ព័ត៌មានអន្ដរជាតិ
គ្រុនឈាម កំពុងវាយលុកខ្លាំងនៅថៃ មួយខែ មានការឆ្លងជាង ៨០០០ករណី
នាយកដ្ឋានគ្រប់គ្រងជំងឺថៃ (DCD) បានព្រមានប្រជាជនឲ្យការពារខ្លួនពីមូសខាំ ព្រោះថា ជំងឺគ្រុនឈាម កំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរហើយវាយលុកខ្លាំងណាស់ ដោយមានអ្នកឆ្លងជាង៨០០០នាក់ ខណៈក្នុងនោះមានអ្នកជំងឺ១៣នាក់បាត់បង់ជីវិត គិតត្រឹមមួយខែដើមឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់ The Nation កាលពីថ្ងៃអង្គារទី៦ខែកុម្ភៈ។

លោក Thongchai Keeratihuttayakorn អគ្គនាយក DCD និយាយថា មនុស្សចំនួន៨១៩៧នាក់ ត្រូវបានពិនិត្យឃើញ មានជំងឺគ្រុនឈាម ក្នុងខែមករា ពោលគឺកើនឡើង ៩១,២៥% បើធៀបនឹងខែមករាឆ្នាំមុន ដែលកាលនោះមានមនុស្សចំនួន៤២៨៦នាក់បានឆ្លង។
លោក Thongchai បន្តថា ភាគច្រើននៃអ្នកជំងឺនៅឆ្នាំនេះ គឺជាកុមារអាយុពី៥ទៅ១៤ឆ្នាំ ហើយអ្នកឈឺភាគច្រើន គឺស្ថិតនៅខេត្តភាគខាងត្បូង និងកណ្តាល។ ដោយឡែក អ្នកជំងឺដែលស្លាប់ដោយសារគ្រុនឈាម គឺជាអ្នករស់នៅខេត្តចំនួន១១ ខណៈមនុស្សចាស់ជាងគេដែលស្លាប់គឺមានអាយុ៦៥ឆ្នាំ។

លោកបន្ថែមថា ប្រជាពលរដ្ឋនៅជិតអ្នកជំងឺគ្រុនឈាម ក៏គួរតែត្រៀមលក្ខណៈការពារខ្លួន និងទៅជួបគ្រូពេទ្យជាបន្ទាន់ផងដែរ ប្រសិនបើពួកគេក្តៅខ្លួន។
សូមបញ្ជាក់ ជំងឺគ្រុនឈាម គឺជាមេរោគឆ្លងពីមូសខ្លា ហើយរោគសញ្ញាទូទៅមានដូចជាគ្រុនក្តៅខ្លាំង ឈឺក្បាលខ្លាំង ឈឺសាច់ដុំនិងសន្លាក់ ចង្អោរ ក្អួត កន្ទួលលើស្បែក និងហើមកូនកណ្តុរ។

តាមទិន្នន័យសរុប ថៃ មានអ្នកឆ្លងជំងឺគ្រុនឈាមទូទាំងប្រទេស ៤៦៧៥៥ករណីក្នុងឆ្នាំ២០២២, ១០៦១៧ករណីក្នុងឆ្នាំ២០២១ និង៧២៥៧៨ករណីក្នុងឆ្នាំ២០២០។
ដោយឡែក បើគិតជាសកលវិញ, អ្នកឆ្លងគ្រុនឈាមទូទាំងពិភពលោកក្នុងឆ្នាំ២០២៣ មានជាង៥លានករណី ជាមួយអ្នកស្លាប់៥៥០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បង់ក្លាដែស ផ្ទុះជំងឺគ្រុនឈាមធ្ងន់ធ្ងរបំផុត ខណៈមនុស្សស្លាប់ បន្តកើនឡើង លើស ១០០០នាក់ហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


